ក្លឹបដឹកនាំដោយអ្នកចាត់ការលោក Dean Smith បានជោគជ័យលើការនាំយកខ្សែប្រយុទ្ធស្លាប Leon Bailey ពីក្លឹប Bayer Leverkusen នៅតម្លៃផ្ទេរ ៣២ លានអឺរ៉ូ។ ការមកចូលរួមសារនេះ បុរសសញ្ជាតិចាម៉ៃកាបានព្រមព្រៀងលើសុពលភាពកុងត្រាដល់ឆ្នាំ ២០២៥។
វត្តមានរបស់ស្លាបប្រយុទ្ធថ្មី ត្រូវបានគេយល់ឃើញថា ក៏នឹងកាន់តែកៀកជិតដល់ការចាកចេញរបស់ Jack Grealish ទៅចូលរួមនៅក្លឹប Manchester City។ បើតាម Sportsmail ចុះផ្សាយថា យ៉ាងយូរ ២៤ ម៉ោងក្រោយការមកដល់របស់ Bailey នោះការប្រកាស Grealish ទៅកាន់ក្លឹបថ្មី ក៏នឹងឈានចូលមកដល់ដែរ។
តាមការបញ្ជាក់របស់អ្នកចាត់ការលោក Dean Smith និយាយ៖ “Leon ជាស្លាបប្រយុទ្ធ នវ័យក្មេងដ៏គួរឲ្យចាប់អារម្មណ៍ ដែលពោរពេញដោយល្បឿន និងភាពច្នៃប្រឌិតលើទីលាន ដោយយើងរង់ចាំមើលការបង្ហាញសមត្ថភាពរបស់គេឲ្យ Aston Villa នៅ Premier League”។
បញ្ជាក់ថា Bailey បានចាយពេល ៤ ឆ្នាំនៅ Lverkusen ហើយគេបង្ហាញខ្លួន ១៥៦ ប្រកួត រកបាន ៣៩ គ្រាប់និង Assist ២៦ លើក។ កាលពីអតីតកាល ខាងក្លឹប Man Utd ក៏ធ្លាប់សម្លឹងចង់បានគេដែរ តែចុងក្រោយយកបាន Jadon Sancho របស់ Dortmund៕
ប្រភព៖ AF