កីឡាករ ៥ រូប​ដែល Messi ធ្លាប់​រំអុក​ឲ្យ Barcelona តាម​ទិញ​យក មាន​ម្នាក់​នៅ​ក្លឹប Bayern

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាម​ជា​វីរបុរស​មួយ​រូប​នៅ​ក្លឹប​ Barcelona សម្រាប់ Lionel Messi ក្រៅ​ពី​ដើរ​តួ​ជា​កីឡាករ​ឆ្នើម​នៅ​ក្នុង​ក្រុម ទៀត​សោត​លោក​ក៏​មាន​ឥទ្ធិពល​ក្នុង​ការ​ផ្តល់​យោបល់​ទៅ​កាន់​ថ្នាក់​លើ​ផង​ដែរ ថា​គួរ​យក​កីឡាករ​រូប​ណា ដក​ចេញ​កីឡាករ​រូប​ណា ដើម្បី​ឲ្យ​ការ​លេង​របស់​ក្រុម​ទាំង​មូល​មាន​ភាព​ល្អ​ប្រសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​របាយការណ៍​ធ្លាប់​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ច្រើន​ឆ្នាំ​មក​នេះ CTS Sports សូម​ធ្វើ​ការ​សរុប​ឈ្មោះ​កីឡាករ ៥ រូប ដែល​ធ្លាប់​មាន​ដំណឹង​ថា M10 បាន​ទទូច​ឲ្យ​ក្លឹប Barcelona ចរចា​នាំ​យក​មក Camp Nou ហើយ​គិត​មក​ទល់​ពេល​នេះ មាន ១ រូប​ដែល​បាន​សម្រេច​ដូច​ការ​ចង់​បាន​របស់​កីឡាករ​អាហ្សង់ទីន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Lautaro Martinez

ក្រោយ​ការ​ចាកចេញ​របស់ Luis Suarez ដែល​ជា​ដៃ​គូ​កាន់​ឆ្នាំ សម្រាប់​ Messi ក៏​បាន​គិត​ដូច​គ្នា ពី​ផែនការណ៍​ថ្មី​ដែល​ក្លឹប​គួរ​តែ​ធ្វើ សម្រាប់​រក​អ្នក​ជំនួស ហើយ Messi បាន​ចុច​ឈ្មោះ Lautaro Martinez ជា​ជម្រើស​ទី​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​នោះ​អតីត​ប្រធាន​ក្លឹប Racings លោក Adrian Fernandez ធ្លាប់​បាន​ទម្លាយ​ថា៖ “Messi បាន​តេ​ទៅ Lautaro ហើយ​ចង់​ឲ្យ​គេ​មក​រួម​ក្លឹប​ជាមួយ​ ឲ្យ​បាន​លឿន​បំផុត ដោយ​ការ​ចរចា​កៀក​នឹង​សម្រេច​ទៅ​ហើយ​កាល​នោះ ណា​មួយ​ Lautaro គេ​នឹង​ក្លាយ​ជា​អ្នក​ជំនួស Suarez ដ៏​សក្ដិសម​បំផុត”។ យ៉ាង​ណា​គ្រប់​យ៉ាង​ត្រូវ​បាន​រាំងស្ទះ ក្រោយ​ពី​ក្លឹប Inter Milan ​ដាក់​តម្លៃ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ខ្ពស់​ពេក ហើយ​សព្វថ្ងៃ​គេ​នៅ​បន្ត​ឈរ​ជើង​ជាមួយ​ក្លឹប​អ៊ីតាលី​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Neymar

ជា​ការ​ពិត Messi តែងតែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ Neymar ដូច​ដែល​ខ្លួន​មាន​ជាមួយ Suarez អ៊ីចឹង​ដែរ ហើយ​រឿង​ភាគ៖ “ជីវិត Neymar” ដូច​ប្រិយមិត្ត​បាន​ដឹង​ហើយ ក៏​ទើប​តែ​បញ្ចប់​កាល​ពី​ពេល​កន្លង​ទៅ​ ក្រោយ​គេ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​នៅ PSG។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​នោះ Barcelona តាម​អូស​ទាញ​ចង់​បាន​កីឡាករ​ប្រេស៊ីល​ឲ្យ​ត្រលប់​មក Camp Nou ម្តង​ហើយ​ម្តង​ទៀត ជា​ពិសេស​ផ្ទុះ​ខ្លាំង​ក្រោយ​ពេល Messi ​និយាយ​នៅ​ឆ្នាំ ២០២០ ថា៖ “ខ្ញុំ​លើក​ឡើង​ច្រើន​ដង​ហើយ Neymar តែងតែ​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ប្រសិន​គេ​ត្រលប់​មក​ក្លឹប​ Barcelona វិញ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Angel di Maria

Di Maria ជា​មិត្ត​រួម​ជម្រើស​ជាតិ​របស់​ Messi ហើយ​ក៏​ទើប​តែ​សម្រេច​បាន​នៅ​ពាន​រង្វាន់ Copa America 2021 កាល​ពី​ពេល​កន្លង​ទៅ។ យ៉ាង​ណា​ត្រលប់​ទៅ​អតីតកាល កាល Di Maria គេ​ចេញ​ពី Real Madrid ថ្មីថ្មោង ពេល​នោះ Messi មាន​ដំណឹង​ថា រំអុក​ឲ្យ Barcelona តាម​ចរចា​នាំ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ តែ​ចុង​ក្រោយ​ត្រូវ​បាន Man Utd ជះ​លុយ​ធំ​យក​គេ​ទៅ Old Trafford មុន​ផ្ទេរ​ទៅ PSG និង​បន្ត​ឈរ​ជើង​ទល់​សព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បី​តែ​ពេល​ចុង​ក្រោយ​នេះ អ្នក​មាន​បុណ្យ​ក៏​ចង់​បាន Di Maria ដែរ ដោយ​សាមី​ខ្លួន​ប្រាប់​ចំៗ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​នៅ​ទីក្រុង​ប៉ារីស តែ​ខាង Barca ពួក​គេ​ក៏​បាន​ព្យាយាម​ចង់​បាន​ខ្ញុំ ហើយ​ក្លឹប​ទាំង​សង​ខាង​បាន​ពិភាក្សា​គ្នា តែ PSG ​មិន​ចង់​លក់​ខ្ញុំ​ចេញ​នោះ​ទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Sergio Aguero

តាម​ថា Messi បាន​រំអុក​ឲ្យ Barcelona ងាក​ទៅ​មើល Aguero តាំង​តែ​ពី​លក់ Suarez ​នៅ​ឆ្នាំ​ទៅ ២០២០ តែ​គ្រប់​យ៉ាង​ទើប​សម្រេច​បាន​នៅ​រដូវ​ក្តៅ​នេះ ក្រោយ​កីឡាករ​របស់ Man City ​ផុត​កុងត្រា​ ហើយ​សម្រេច​ផ្ទេរ​មក Camp Nou នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​ណា M10 ព្រម​បន្ត​កុងត្រា​ថ្មី ឈរ​ជើង​នៅ Barcelona ត​ទៅ​ទៀត នោះ​វា​នឹង​កាន់​តែ​ល្អ​មើល ព្រោះ Messi នឹង​បាន​ដៃ​គូ​ថ្មី ជា​មិត្ត​កាន់​ឆ្នាំ​នៅ​ជម្រើស​ជាតិ ហើយ​ក៏​មាន​បទពិសោធន៍​លេង​រួម​គ្នា​ច្រើន​សារ​ហើយ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Joshua Kimmich

ក្លឹប​ដែល​ធ្លាប់​បំបាក់ Barcelona នៅ​លទ្ធផល ៨-២ គឺ Bayern Munich ក៏​ជា​គោលដៅ​ដែល Messi ធ្លាប់​ចង់​បាន​កីឡាករ​ពី​ទី​នោះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​ខ្សែ​បម្រើ Joshua Kimmich ដែល​ស្ថិត​ក្នុង​ផែនការណ៍​ដែល M10 ចង់​ឲ្យ​ក្លឹប​នាំ​យក នៅ​ចំណោម​កីឡាករ ២ រូប​ផ្សេង​ទៀត​មាន Neymar និង Milan Skriniar។ យ៉ាង​ណា​អ្នក​ទាំង​បី​ សុទ្ធ​តែ​មិន​អាច​សម្រេច​ការ​ផ្ទេរ​មក Camp Nou ហើយ​ស្ថានភាព​របស់ Messi ផ្ទាល់​ពេល​នេះ ក៏​មិន​ទាន់​ច្បាស់លាស់​ទៀត​ថា នឹង​បន្ត​នៅ​ក្លឹប​កាន់​ឆ្នាំ​របស់​ខ្លួន​ទៀត​ឬ​យ៉ាង​ណា ស្រប​ពេល​ដែល​កាលបរិច្ឆេទ​បើក​រដូវ​កាល​ថ្មី​នៅ La Liga សល់​តែ​ជាង ១ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT