Memphis Depay បានចាត់ទុកខ្លួនឯង Lionel Messi និង Sergio Aguero នឹងក្លាយជាតំបន់ប្រយុទ្ធទាំង៣ថ្មីរបស់ក្រុម FC Barcelona មិនខាន។
Depay មកចូលរួមជាមួយក្រុម Barcelona នេះ ដោយមិនមានតម្លៃខ្លួននោះទេ ក្រោយពីអស់កុងត្រាជាមួយក្រុម Lyon មក។ ខណៈដែល Aguero វិញក៏ដូចគ្នា រូបគេចូលរួមជាមួយក្រុមអ្នកមានបុណ្យនេះ ក្រោយពីអស់កុងត្រានៅ Manchester City ដែរ។ កីឡាករទាំង២នាក់នេះ នៅមិនទាន់បានលេងជាមួយគ្នាទេ តែសម្រាប់ Depay មើលឃើញថារូបគេអាចសហការនៅតំបន់ប្រយុទ្ធជាមួយ Aguero បានយ៉ាងល្អមិនខាន។
ខ្សែប្រយុទ្ធហុល្លង់បាននិយាយបែបនេះថា៖ “វាគួរតែជារឿងអស្ចារ្យដែលបានលេងជាមួយ Messi សង្ឃឹមថាវានឹងអាចទៅរួច។ គាត់ជាកីឡាករដែលក្លឹបត្រូវការ ។ មានកីឡាករល្អៗជាច្រើនក្នុងក្រុម។ វាគួរតែជារឿងអស្ចារ្យណាស់សម្រាប់ខ្ញុំដែលបានលេងជាមួយគាត់និងឈ្នះពានរង្វាន់។ យើងមានខ្សែប្រយុទ្ធច្រើន ប៉ុន្តែទាំងអស់សុទ្ធតែមានភាពខុសគ្នាសម្រាប់ខ្ញុំ។ ខ្ញុំជឿជាក់ថានឹងអាចលេងជាមួយ Messi , Aguero ដើម្បីបង្កើតជាតំបន់ប្រយុទ្ធថ្មីសម្រាប់ក្រុមបាន”៕ប្រភព Dailymail