Ronaldo ​កំពុង​មិន​ពេញ​ចិត្ត​ចំពោះ​អ្នក​កាសែត ​ដែល​តែង​សរសេរ​ពី​ខ្លួន

Cristiano Ronaldo ​កំពុង​មិន​ពេញ​ចិត្ត​ចំពោះ​អ្នក​កាសែត​អេស្ប៉ាញ ​ដែល​តែងតែ​ព្យាយាម​យក​ខ្លួន​ទៅ​ប្រៀបធៀប ​ជាមួយ​ក្រុម Real Madrid ​ក្រោយ​ពេល​កីឡាករ​រូប​នេះ​ចាកចេញ។

ប្រភព​ស្និទ្ធ​នឹង​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​បាន​បញ្ជាក់​ថា Ronaldo ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ប្រៀប​ធៀប​ទេ។ រូបគេ​បាន​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន​ជា​ច្រើន ​និង​បង្កើត​កំណត់ត្រា​រាប់​មិន​ចង់​អស់ ប៉ុន្តែ​បែរ​ជា​ពេល​នេះ ​អ្នក​កាសែត​ព្យាយាម​សរសេរ​រឿង​មិន​ល្អ​របស់​ខ្លួន​ក្រោយ​ចាកចេញ​ពី​អេស្ប៉ាញ​ទៅ​វិញ។ ម្ចាស់​អាវ​លេខ​៧ ​រូប​នេះ ​មិន​ចង់​បាន​អ្វី​ឡើយ ប៉ុន្តែ​គ្រាន់​តែ​ចង់​ឃើញ​អ្នក​កាសែត​ទាំង​អស់ ​កុំ​ប្រៀបធៀប ពេល​មាន​និង​គ្មាន​ខ្លួន​នៅ Real Madrid ​ទៀត​អី ព្រោះ​វា​ជា​អតីត​កាល​ទៅ​ហើយ។

ចំពោះ​រឿង​អន់​ចិត្ត​មិន​បាន​ពាន​រង្វាន់ UEFA Best Player of the Year ​វិញ  Ronaldo ​ក៏​បាន​ផ្ញើសារ​ទៅ​អបអរ​មិត្ត​រួម​ក្រុម Luka Modric ​រួច​រាល់​ហើយ​ដែរ។ ដូច្នេះ ​មិន​មាន​អ្វី​ដែល​ប្រែប្រួល​ឡើយ សម្រាប់​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ។ ដោយ​ឡែក ​នៅ​ថ្ងៃ​ទី​២៤​ខាង​មុខ ​ជា​ថ្ងៃ​ប្រកាស​ពាន​រង្វាន់ FIFA Best Player of the Year ​រូបគេ​នឹង​ទៅ​ចូល​រួម​ជាក់​ជា​មិន​ខាន ​បើ​ទោះ​ជា​ភាគ​រយ​ឈ្នះ​ពាន​រង្វាន់​នេះ ​បាន​ទៅ​លើ Modric ​ច្រើន​ក៏​ដោយ៕ប្រភពMarca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT