បើតាមរបាយការណ៍ពី Fichajes ចុះផ្សាយថា ក្លឹប Leicester City, Leeds United និង Everton បាននឹងកំពុងប្រជែងគ្នា ចង់ចរចានាំយកខ្សែប្រយុទ្ធស្លាប Marco Asensio របស់ក្លឹប Real Madrid។
ទន្ទឹមដែលសុពលភាពកុងត្រាសេសសល់រយៈពេល ២ ឆ្នាំទៀត ខាងក្លឹបអធិរាជស ក៏គ្មានបំណងចង់រក្សាជើងគេទុកនោះដែរ ណាមួយក៏មិនសូវប្រើប្រាស់ផង តែក្លឹបចង់លក់ប្តូរយកលុយសុទ្ធ មិនចង់ដោះដូរកីឡាករឡើយ ដូច្នេះមានតែមើលលើការដាក់សំណើនៅពេលខាងមុខ។
ក្លឹបទាំង ៣ ខាងលើសេសសល់ពេលវេលាដល់ថ្ងៃទី ៣១ សីហា ស្របពេលដែលក្របខ័ណ្ឌរបស់ពួកគេត្រូវដំណើរការរដូវកាល ២០២១/២២ នៅថ្ងៃទី ១៤ សីហាខាងមុខតទៅ។ បញ្ជាក់ថា Asensio បានចាយពេលនៅ Real Madrid តាំងពីឆ្នាំ ២០១៥ ហើយសរុបការបង្ហាញខ្លួន ១៩៣ ប្រកួត គេរកបាន ៣៧ គ្រាប់និង Assist ២២ លើក៕
ប្រភព៖ Fichajes