ក្លឹប Arsenal បានចំណាយច្រើនជាង ៧០ លានផោនហើយនៅរដូវក្តៅនេះ ដោយក្នុងនោះត្រឹម Ben White ម្នាក់ចាយអស់ ៥០ លានផោន ជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លឹប។ យ៉ាងណាក្រុមដឹកនាំដោយលោក Mikel Arteta ហាក់មិនចង់បញ្ចប់ត្រឹមប៉ុណ្ណឹងឡើយ ពោលគឺចង់បន្ថែមការនាំយកខ្សែបម្រើដ៏សំខាន់មួយរូបទៀតរបស់ក្លឹប Leicester City។
នោះគឺ James Maddison ដែល Arsenal ត្រៀមដាក់សំណើ ៦០ លានផោន តែសារនេះត្រូវរង់ចាំដល់លក់ចេញកីឡាករ ៣ រូបនេះបានសិន រួមមាន Joe Willoock, Reiss Nelson និង Eddie Nketiah ដើម្បីប្រមូលលុយមួយចំនួនមកវិញ។
តាមពិតទៅ Maddison មានភាគរយតិចណាស់ដែលគេនឹងចេញ ព្រោះអីជាមួយ Leicester ក៏មិនមានរឿងរកាំរកូសលើទីលាន គ្រាន់ថាអ្វីដែលជាបញ្ហាគឺថ្លៃពលកម្មគេទទួលបានរាងទាបបន្តិច ត្រឹម ១០០ ០០០ ផោន/សប្តាហ៍ ដែលជាកុងត្រាគេបានចុះហត្ថលេខាកាលពីឆ្នាំទៅមានរយៈពេល ៤ ឆ្នាំ។
បើសម្រេចផ្ទេរមកកាំភ្លើងធំ យ៉ាងហោចណាស់ក៏បានថ្លៃពលកម្មខ្ពស់ជាងហ្នឹងដែរ តែវាស៊ីសងលើការសម្រេចរបស់ក្លឹបអាណាព្យាបាល Leicester ដែរ ព្រោះអីពួកគេមិនធ្លាប់បង្ហើបពីចេតនាចង់លក់កីឡាករអង់គ្លេសពីមុនមកឡើយ៕
ប្រភព៖ AF