៦១ឆ្នាំមុន កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៣ ក្នុងប្រកួតមិត្តភាពនៅពហុកីឡដ្ឋានជាតិ និងមិនធ្លាប់ជួបគ្នានៅទីនេះម្តងឡើង រហូតមកទល់នឹងថ្ងៃនេះ

ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងជម្រើសជាតិម៉ាឡេស៊ី នឹងចាប់ផ្តើមម៉ោង ៦:៣០នាទីល្ងាចថ្ងៃច័ន្ទនេះ នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ។

ក្នុងប្រវត្តិសាស្រ្តដែលចងក្រងដោយ Elorating បានចងក្រងអំពីស្ថិតិជួបគ្នារវាងក្រុមទាំងពីរ ដែលប្រកួត ៥ដង ក្នុងលក្ខណៈមិត្តភាព ហើយកម្ពុជា បរាជ័យទាំងអស់ ដោយក្នុងនោះជួបគ្នានៅពហុកីឡដ្ឋានជាតិម្តង កាលពីឆ្នាំ ១៩៥៧ កម្ពុជា ចាញ់ ១ ទល់នឹង​ ៣។
៤ប្រកួតផ្សេងទៀត ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី គឺមានលទ្ធផលដូចខាងក្រោម៖

ម៉ាឡេស៊ី 5-0 កម្ពុជា
ម៉ាឡេស៊ី 6-0 កម្ពុជា
ម៉ាឡេស៊ី 3-0 កម្ពុជា
ម៉ាឡេស៊ី 4-1 កម្ពុជា

តើប្រិយមិត្ត នឹងគិតថាប្រកួតក្នុងល្ងាចនេះ កម្ពុជា ដែលក្នុងនាមជាម្ចាស់ផ្ទះ ជាមួយការប្តូរមុខមាត់អ្នកចាត់ការទូទៅថ្មី ល្បីឈ្មោះពេញពិភពលោកនោះ អាចយកឈ្នះ ម៉ាឡេស៊ីបានដែរឬយ៉ាងណា ?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT