ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ក្នុងលទ្ធផល ១-០ ពានរង្វាន់ UEFA Nation League នៅយប់មិញនេះ។
Andre Silva ជាអ្នករកគ្រាប់បាល់ជ័យជម្នះឱ្យក្រុមព័រទុយហ្គាល់ នៅយប់មិញ ស្របពេលដែលក្រុមមួយនេះ មិនមានវត្តមានរបស់ Cristiano Ronaldo ឡើយ។ ដោយឡែកក្រុមអ៊ីតាលីវិញ នៅតែមិនទាន់រក
ឃើញចំណុចខ្លាំងរបស់ខ្លួនត្រលប់មកវិញដដែល។ តួយ៉ាងដូចជាយប់មិញនេះ ពួកគេពិតជាពិបាកក្នុងការរុលចូលតំបន់គ្រោះថ្នាក់របស់ព័រទុយហ្គាល់ខ្លាំងណាស់។
៣ពិន្ទុយប់មិញនេះ បានធ្វើឱ្យព័រទុយហ្គាល់ឡើងឈរកំពូលតារាងពូល A នៃពានរង្វាន់ខាងលើនេះ
ហើយ ខណៈ ដែលអ៊ីតាលីមាន១ពិន្ទុ ឆ្លងកាត់២ប្រកួត ប៉ូឡូញមាន១ពិន្ទុឆ្លងកាត់១ប្រកួត។ និយាយពី
ការអវត្តមានរបស់ Ronaldo យប់មិញ គឺសាមីខ្លួនជាអ្នកសុំគ្រូបង្វឹកសម្រាកតែម្ដង ព្រោះចង់មាន
ពេលហ្វឹកហាត់ឱ្យបានច្រើនបន្តិចជាមួយក្រុម Juventus ៕ប្រភពDailyMail