ផ្ដាំ​ត​គ្នា​ផង! លីគ​កំពូល​អឺរ៉ុប​ត្រលប់​មក​វិញ​ហើយ នេះ​គូ​បើក​ឆាក​ពិសេសៗ​ទាំង ១០

ការ​ប្រកួត​នៅ​លីគ​កំពូល​អឺរ៉ុប​បាន​ខកខាន​អស់​រយៈ​ពេល​ជាង ២ ខែ​មក​ហើយ បន្ទាប់​ពី​រដូវ​កាល​ចាស់ ២០២០/២១ បាន​ឈាន​ដល់​ទី​បញ្ចប់ ហើយ​កីឡាករ​ខ្លះ​ក៏​មាន​ភារកិច្ច​ទៅ​ជួយ​ជម្រើស​ជាតិ និង​ខ្លះ​សម្រាក​នៅ​វិស្សមកាល​រយៈ​ពេល​ខ្លី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​រដូវ​កាល​ថ្មី ២០២១/២២ បាន​ត្រលប់​មក​វិញ​ហើយ នៅ​ខែ​សីហា​ ពោល​ចាប់ផ្តើម​ពី​ចុង​សប្តាហ៍​នេះ​ត​ទៅ។ យើង​បង្ហាញ​ឲ្យ​អ្នក​បានដឹង ពី​កាលបរិច្ឆេទ​បើក​រដូវ​កាល​នៃ​លីគ​កំពូល​ទាំង ៥៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្របខ័ណ្ឌ Ligue 1 របស់​បារាំង ​បើក​នៅ​ថ្ងៃ​ទី ៦ ​សីហា ហើយ​បិទ​ទៅ​វិញ​នៅ​ថ្ងៃ​ទី ២១ ​ឧសភា ឆ្នាំ ២០២២

ក្របខ័ណ្ឌ Bundesliga របស់​អាល្លឺម៉ង់ ​បើក​នៅ​ថ្ងៃ​ទី ១៣ ​សីហា ហើយ​បិទ​ទៅ​វិញ​នៅ​ថ្ងៃ​ទី ១៤ ​ឧសភា ឆ្នាំ ២០២២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស, La Liga របស់​អេស្ប៉ាញ ​បើក​នៅ​ថ្ងៃ​ទី ១៣ ​សីហា ហើយ​បិទ​ទៅ​វិញ​នៅ​ថ្ងៃ​ទី ២២ ​ឧសភា ឆ្នាំ ២០២២

ក្របខ័ណ្ឌ Serie A របស់​អ៊ីតាលី ​បើក​នៅ​ថ្ងៃ​ទី ២០ ​សីហា ហើយ​បិទ​ទៅ​វិញ​នៅ​ថ្ងៃ ទី ២២ ឧសភា ឆ្នាំ ២០២២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports នឹង​មាន​ការ​ក្លែម​សម្ដី​ពី​អ្នក​អធិប្បាយ​ពូកែវោរហាស័ព្ទ Admin ជីវ័ន្ត, Admin រ៉ាយុទ្ធ, Admin បូរិន និង Admin ពូនឿន។ យើង​សម្រង់​កាលបរិច្ឆេទ​ជំនួប​ពិសេស ១០ គូ​ដូច​ត​ទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Troyes ប៉ះ PSG វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ​ថ្ងៃ​ទី ៨ ​សីហា

Man Utd ប៉ះ Leeds វេលា​ម៉ោង ០៦:៣០ នាទី​ល្ងាច ​ថ្ងៃ​ទី ១៤ ​សីហា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Chelsea ប៉ះ Crystal Palace វេលា​ម៉ោង ៩:០០ នាទី​យប់ ​ថ្ងៃ​ទី ១៤ ​សីហា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Dortmund ប៉ះ Frankfurt ​វេលា​ម៉ោង ១១:៣០ នាទី​យប់ ​ថ្ងៃ​ទី ១៤ សីហា

Monchengladbach ប៉ះ Bayern Munich វេលា​ម៉ោង ១:៣០ នាទី​ទាប​ភ្លឺ ថ្ងៃ​ទី ១៤ ​សីហា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Alaves ប៉ះ Real Madrid វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ​ថ្ងៃ​ទី ១៥ ​សីហា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Celta Vigo ប៉ះ Atletico Madrid វេលា​ម៉ោង​ ១០:៣០ នាទី​យប់ ​ថ្ងៃ​ទី ១៥ សីហា

Tottenham ប៉ះ Man City វេលា​ម៉ោង ១០:៣០ នាទី​យប់ ​ថ្ងៃ​ទី ១៥ ​សីហា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Barcelona ប៉ះ Real Sociedad វេលា​ម៉ោង ០១:០០ នាទី​ទាប​ភ្លឺ ​ថ្ងៃ​ទី ១៦ ​សីហា

Inter Milan ប៉ះ Genoa វេលា​ម៉ោង ១១:៣០ នាទី​យប់​ថ្ងៃ​ទី ២១ សីហា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Udinese ប៉ះ Juventus វេលា​ម៉ោង​ ១១:៣០ នាទី​យប់ ​ថ្ងៃ​ទី ២២ ​សីហា

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​និង​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ចង់​ឃើញ​បំផុត​នោះ គឺ​មាន​ដូច​ជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​លីគ​កំពូល​បារាំង Ligue 1 ដែល​ក្លឹប PSG ​យក​បាន​ចំណូល​ថ្មី​សុទ្ធ​តែ​ខ្លឹម ដូច​ជា Achraf Hakimi, Sergio Ramos និង Georginio Wijnaldum ​ថា​ពួក​គេ​អាច​បង្កើត​ផ្លែផ្កា​ជោគជ័យ​កម្រិត​ណា​សម្រាប់​ក្លឹប ស្រប​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​ក្លឹប​សេដ្ឋី​បារាំង​ហាក់​រាង​ធ្លាក់​ជើង នាំ​ឲ្យ​របូត​ទាំង​ពាន Ligue 1 និង Trophee des Champions ឲ្យ​ទៅ​ក្លឹប​ Lille។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​លីគ​កំពូល​អង់គ្លេស Premier League យើង​ចាប់​អារម្មណ៍​បំផុត​គឺ​ក្លឹប Man Utd ដែល​ពួក​គេ​យក​បាន Jadon Sancho នៅ​តំបន់​ប្រយុទ្ធ​ស្លាប និង​ Raphael Varane នៅ​តំបន់​ការពារ​កណ្តាល អ៊ីចឹង​ចាំ​មើល​ថា ការ​លេង​នៅ​ជុំ​ដំបូង​ទល់ Leeds United នឹង​មាន​ការ​ប្រែប្រួល​បែប​ណា​ខ្លះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រី​ឯ​នៅ Bundesliga ក្លឹប Bayern Munich គ្រប់​គ្នា​កំពុង​ចង់​ដឹង​ជា​ខ្លាំង ថា​គ្រូ​វ័យ​ក្មេង​ Julian Nagelsmann អាច​បន្ត​ដឹកនាំ​ឲ្យ​ក្លឹប​ការពារ​ជើង​ឯក​មួយ​នេះ ទទួល​បាន​ជោគជ័យ​ដូច​មុន ឬ​មាន​ការ​ខុស​ប្លែក​បែប​ណា ធៀប​នឹង​អ្នកចាត់ការ​ចាស់​លោក Hansi Flick។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល Serie A នៅ​ឯ​អ៊ីតាលី Inter Milan បាន​បាត់បង់​បុគ្គល​សំខាន់​គឺ​លោក Antonio Conte ស្រប​ពេល​ដែល Juventus យក​បាន​គ្រូ​ចាស់​លោក Massimiliano Allegri ដែល​ពូកែ​ខាង​រៀប​ប្រព័ន្ធ​វាយ​សម្រុក ដូច្នេះ​គ្រប់​យ៉ាង​ជឿ​ថា​នឹង​មិន​ដូច​រដូវ​កាល​ចាស់​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុង​ក្រោយ​គឺ La Liga ក្លឹប ២ ដែល​គេ​ចាប់​អារម្មណ៍​បំផុត​គឺ Real Madrid និង Barcelona ដែល​ខាង​អធិរាជ​ស បាន​បាត់បង់​តារា​ឆ្នើម Ramos និង Varane ដែល​នេះ​ នឹង​នាំ​ប្រព័ន្ធ​លេង​របស់​ក្រុម​ទាំង​មូល​ត្រូវ​គាស់​ឡើង​រៀបចំ​ថ្មី​ទាំង​ស្រុង រី​ឯ​អ្នក​មាន​បុណ្យ យក​បាន Sergio Aguero, Memphis Depay និង Eric Garcia ដែល​បន្ថែម​គុណភាព​ថ្មី​ទាំង​ដល់​តំបន់​ប្រយុទ្ធ និង​ការពារ តែបែរជាត្រូវរបូតកីឡាករកាន់ឆ្នាំ Lionel Messi ដូច្នេះ​ពួក​គេ​នឹង​អាច​ស្តារ​មុខមាត់​ឡើង​វិញ​បាន​ឬ​យ៉ាង​ណា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT