អ្នកចាំទី Joe Hart ត្រៀមផ្ទេរទៅលេងនៅក្លឹប Celtic ហើយក្នុងតម្លៃខ្លួន១លានផោន បន្ទាប់ពីរូបគេមិនសូវបានលេងនៅក្រុម Spurs ។
ក្រុម Celtic នាំយកអ្នកចាំទីវ័យ៣៤ឆ្នាំនោះទៅ ដោយចុះកុងត្រា៣ឆ្នាំឯណោះ ជាមួយតម្លៃខ្លួន១លានផោន។ រូបគេនឹងចូលខ្លួនទៅពិនិត្យសុខភាពនៅថ្ងៃនេះ មុនការប្រកាសជាផ្លូវការ។ ការសម្រេចចិត្តចាកចេញពីក្រុម Spurs នេះ ក៏ដោយសារតែអតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសនេះ ចង់មានឱកាសលេងពេញលេញ មិនមែនអង្គុយកៅអីបម្រុងដូចនៅ Spurs ឡើយ។
Hart ធ្លាប់លេងឱ្យក្រុមជម្រើសជាតិអង់គ្លេស៧៥ប្រកួត និងឈ្នះពានរង្វាន់ Premier League បាន២ដងដែរកាលពីពេលកន្លងទៅ។ តែនៅប៉ុន្មានឆ្នាំមកនេះ រូបគេមិនមានឱកាសបានលេងឡើយ ក្រោយពីធ្លាក់ទឹកដៃច្រើន។ អ្នកចាំទីរូបនេះ លេងបានតែ១០ប្រកួតគត់ឱ្យក្រុម Spurs ហើយប្រកួតទាំងនោះលេងនៅក្នុង Cup ទៀត៕
ប្រភព៖ dailymail