អ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហម Manchester United នៅបន្ដសម្រាកព្យាបាលមេរោគកូវីដ១៩ទៀតសិន ក្រោយពីសម្រាកអស់ពេល៣សប្ដាហ៍មកហើយក៏ដោយ។
ក្រុមគ្រូពេទ្យរបស់ Man Utd បានបញ្ជាក់ថាអ្នកចាំទីខាងលើនេះរកឃើញថាវិជ្ជមានកូវីដ១៩កាលពី៣សប្ដាហ៍កន្លងទៅ ប៉ុន្តែរហូតមកដល់ពេលនេះ រូបគេនៅមានអាការៈអស់កម្លាំងនៅឡើយទេ។ ដោយត្រូវបន្ដសម្រាកបន្ថែមទៀតសិន ដោយការអស់កម្លាំងនេះគឺបណ្ដាលមកពីមេរោគដែលរូបគេបានឆ្លងកាលពីពេលកន្លងទៅ។
រំលឹកថាកាលពីសប្ដាហ៍មុននោះ ក្រុម Manchester United មានកីឡាករឆ្លងកូវីដ១៩រហូតដល់៩នាក់ឯណោះដែលធ្វើឱ្យពួកគេរំសាយការប្រកួតមិត្តភាពចោល។ យ៉ាងណាមិញ ពេលនេះសមាជិកក្រុមបានត្រលប់ចូលហាត់វិញហើយ ក្រោយពីធ្វើតេស្ដជាប្រចាំនិងអវិជ្ជមាន៕
ប្រភព៖ dailymail