ខ្សែប្រយុទ្ធ Neymar ត្រូវបានគេមើលឃើញថាឡើងគីឡូច្រើន និងមានដុះក្បាលពោះផង ក្រោយពីរូបគេទៅសម្រាកលំហែរកាយមួយរយៈមកនេះ។
ក្រុម PSG បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ហើយ ប៉ុន្តែនៅមិនទាន់មានវត្តមានរបស់ Neymar ទេ ដោយរូបគេនៅសម្រាកលំហែរកាយនៅឡើយជាមួយមិត្តរួមក្រុមម្នាក់ទៀតគឺ Verratti ។ ការទៅសម្រាកវិស្សមកាលនេះហើយ ទើបបានជាគេប្រទះឃើញថា Neymar ហាក់ដូចជាឡើងទម្ងន់ច្រើន និងមានដុះក្បាលពោះថែមទៀតផង។
ដោយនេះអាចនឹងជះឥទ្ធិពលខ្លះសម្រាប់ការត្រៀមរដូវកាលថ្មីខាងមុខ ដែលនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែនេះហើយ។ ក្រុម PSG ដែលអវត្ដមានសមាជិកក្រុមធំច្រើននាក់នោះបានលេងចាញ់ក្រុម Lille របូតពានរង្វាន់បើករដូវកាលមួយទៅហើយកាលពីម្សិលមិញនេះ៕
ប្រភព៖ marca