ក្រុម Inter Milan មិនព្រមលក់ខ្សែប្រយុទ្ធ Romelu Lukaku ឱ្យទៅក្រុម Chelsea ក្នុងតម្លៃខ្លួន៨៨លានផោននោះទេ ដោយទាមទារខ្ពស់ជាងនេះ។
ក្រុមការងាររបស់លោក Thomas Tuchel បានដាក់តម្លៃស្នើទៅក្រុម Inter Milan ដើម្បីទិញយក Lukaku ក្នុងតម្លៃខ្លួន៨៨លានផោន និងបូកឱ្យកីឡាករ Marcos Alonso ម្នាក់ទៀតផង។ តែសម្រាប់ Inter Milan វិញ បានច្រានចោលសំណើរនេះទៅហើយ។ ដោយក្រុមនៅអ៊ីតាលីមួយនេះ ទាមទារតម្លៃខ្លួនខ្ពស់ជាងនេះ និងមិនយកកីឡាករបូកបន្ថែមនោះទេ។
ខ្សែប្រយុទ្ធបែលហ្សិកខាងលើនេះ រកបាន២៤គ្រាប់កាលពីរដូវកាលមុន និងបានជួយក្រុម Inter Milan លើកពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះផងដែរ។ រូបគេត្រូវបានលោក Thomas Tuchel ពេញចិត្តនិងចង់យកមករួមក្រុមនៅរដូវកាលក្រោយ បន្ទាប់ពី Chelsea មិនអាចយក Haaland មកបាន៕
ប្រភព៖ dailymail