ក្រោយពីលេងបានល្អនៅព្រឹត្តិការណ៍ Euro 2020 ហើយ ខ្សែការពារ Giorgio Chiellini បានទទួលកុងត្រាថ្មីដល់ទៅ២ឆ្នាំពីក្រុម Juventus ទៀតហើយ។
Chiellini វ័យ៣៦ឆ្នាំបានអស់កុងត្រាកាលពីចប់រដូវកាលមុននេះ ហើយរូបគេបានទៅជួយជម្រើសជាតិអ៊ីតាលីលេងពានរង្វាន់ Euro 2020 ដោយមិនទាន់គិតពីអនាគតខ្លួននោះទេ។ ក្រោយពីឈ្នះពានរង្វាន់ Euro នោះហើយ ទើបពេលនេះសាមីខ្លួនចរចាជាមួយក្លឹប Juventus រហូតដល់ទទួលបានកុងត្រាថ្មីរហូតដល់២ឆ្នាំឯណោះ។
ខ្សែការពារខាងលើនេះ លេងឱ្យក្រុមសេះបង្កង់១៦ឆ្នាំមកហើយ និងឈ្នះពានរង្វាន់សរុបដល់ទៅ១៤ពានផងដែរ។ ក្នុងនោះមានពានរង្វាន់ Serie A រហូតដល់៩ឯណោះ៕
ប្រភព៖ bbc