បង្ហាញ​ការ​ពិត​និង​អាថ៌កំបាំង ៧ យ៉ាង​ពី​គ្រាប់​ពេជ្រ​ Jadon Sancho របស់​ក្លឹប Man Utd

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​ពី​រដូវ​កាល​ ២០២១/២២​ ខាង​មុខ​ត​ទៅ អ្នក​គាំទ្រ​ក្លឹប​បិសាច​ក្រហម Man Utd នឹង​ទទួល​បាន​ទស្សនីយភាព​ថ្មី​នៅ​តំបន់​ប្រយុទ្ធ​ស្លាប នោះ​គឺ​វត្តមាន​របស់ Jadon Sancho ដែល​ជា​អតីត​ម្ចាស់​អាវ​លេខ ៧ របស់​ក្លឹប Borussia Dortmund។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ជឿ​ថា​អ្នក​គាំទ្រ​ជា​ច្រើន បាន​នឹង​កំពុង​ចាប់​អារម្មណ៍​មក​លើ​យុវជន​សញ្ជាតិ​អង់គ្លេស​រូប​នេះ ហើយ​ក៏​ចង់​ដឹង​នូវ​រឿងរ៉ាវ​រសើប​ពី​គេ​ផង​ដែរ។ ​ផ្ញើ​ជូន​អ្នក​គាំទ្រ United ជា​ពិសេស ទំព័រ CTS Sports ​សូម​ជីក​កកាយ​លើក​មក​បង្ហាញ​នូវ​ការ​ពិត​និង​អាថ៌កំបាំង​ទាំង ៧ យ៉ាង​របស់ Sancho ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧) iDol កាល​ពី​នៅ​ក្មេង

មិន​មែន​ជា Ronaldo ឬ Messi តែ idol ​ក្នុង​ដួង​ចិត្ត​របស់ Sancho គឺ​ជា​អតីត​វីរបុរស​ប្រេស៊ីល Ronaldinho។ ធ្លាប់​ផ្តល់​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី FourFourTwo កីឡាករ​វ័យ ២១ ឆ្នាំ​ប្រាប់​ថា៖ “កាល​ពី​នៅ​តូច ខ្ញុំ​តែងតែ​ទស្សនា​វីដេអូ​នៃ​បច្ចេកទេស​ត្រិះ​បាល់​របស់ Ronaldinho ហើយ​ការ​លេង​របស់​គាត់ ​ជួយ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​ល្អ​ជាមួយ​បាល់ទាត់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) គេ​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​តាំង​ពី​អាយុ ១២ ឆ្នាំ

Sancho ទទួល​បាន​ឱកាស​មក​ហ្វឹកហាត់​បាល់ទាត់​នៅ​ឯ​ថ្នាល​យុវជន Harefield Academy របស់​ក្លឹប Watford មុន​ត្រូវ​បាន​ក្លឹប Man City មើល​ឃើញ នឹង​ចរចា​នាំ​យក​គេ​មក​ចូលរួម​នៅ​អាយុ ១៤ ឆ្នាំ។ ទន្ទឹម​ពេល​នោះ​ក្លឹប Chelsea និង Arsenal ក៏​ចាប់​អារម្មណ៍​ Sancho ផង​ដែរ តែ​ចរចា​មិន​បាន​សម្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ការ​ចាយ​ពេល​នៅ City គេ​ពុំ​បាន​មក​ចូលរួម​នៅ​ឈុត​ធំ​ពេញលេញ​នោះ​ទេ ពោល​ត្រឹម​លេង​ឲ្យ​ឈុត U18 មុន​ត្រូវ​បាន Dortmund យក​មក​ដុសខាត់​បន្ត ហើយ​ក្លាយ​ជា​កីឡាករ​លេចធ្លោ​ដូច​ពេល​បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) ក្លឹប​ដែល​គេ​ស្រលាញ់​កាល​នៅ​តូច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​ពេល​នេះ​គេ​ផ្ទេរ​មក​ក្លឹប Man Utd តែ​បង្វែរ​ទៅ​អតីតកាល គ្មាន​អ្វី​ត្រូវ​លាក់បាំង​នោះ​ទេ គឺ Sancho ជា​អ្នក​គាំទ្រ​របស់​ក្លឹប Chelsea ឯ​ណោះ។ Sancho ធ្លាប់​និយាយ​ថា៖ “បើ​និយាយ​ពី​កីឡាករ​អង់គ្លេស​ល្អ​បំផុត ខ្ញុំ​ថា Frank Lampard ហើយ​ពេល​ខ្ញុំ​ធំធាត់​ឡើង​គឺ​ខ្ញុំ​ជា​អ្នក​គាំទ្រ​ក្លឹប Chelsea ដោយ​វា​ជា​រឿង​ដែល​មិន​អាច​កុហក​បាន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ​មាន​ឪពុក​ជា​អ្នក​បង្វឹក​ដំបូង​គេ​បង្អស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sancho ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​ជួយ​ជ្រោមជ្រែង​ពី​ឪពុក​ លើ​វិស័យ​បាល់ទាត់​នេះ​តាំង​តែ​ពី​ចំណុច​ចាប់ផ្តើម​ដំបូង។ លោក Sean Sancho ដែល​ជា​ឪពុក​ ធ្លាប់​ជា​អតីត​អ្នក​បម្រើ​ការ​ផ្នែក​សន្តិសុខ ដើម្បី​រក​លុយ​ចិញ្ចឹម​ក្រពះ​គ្រួសារ​ទាំង​មូល ហើយ​លោក​ក៏​ឆ្លៀត​ពេល​បម្រើ​ការ​ក្រៅ​ម៉ោង​ជា​អ្នក​បង្វឹក​ផ្នែក​បាល់ទាត់​ដល់​ក្មេង​ក្នុង​ភូមិ រួម​ទាំង​កូន​ប្រុស​របស់​លោក​ផ្ទាល់។

៣) អត្ថន័យ​នៃ​ស្នាម​សាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពី​ក្រោយ​ស្នាម​សាក់​លើ​កំភួន​ដៃ​របស់ Sancho មាន​បង្កប់​រឿង​ដ៏​សោកសៅ នោះ​គឺ​ជា​ការ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​នៃ​ប្អូន​ប្រុស​បង្កើត​របស់​គេ ដែល​បាន​ស្លាប់ ពេល​ Sancho មាន​អាយុ ៥ ឆ្នាំ។ នៅ​លើ​ផ្នែក​ដៃ​នោះ គេ​បាន​សរសេរ​ជា​កំណាព្យ​រៀបរាប់​ពី​ការ​ចងចាំ​មួយ​ចំនួន ហើយ​មាន​សត្វ​ព្រាប​មួយ​នៅ​ពី​លើ​អក្សរ​ទាំង​នោះ។

២) ស្ថិតិ​លើ​ទីលាន​ដ៏​មិន​គួរ​ឲ្យ​ជឿ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sancho បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ជំនាញ​ទាំង​ការ​បញ្ចប់​ទី និង​ការ​កាត់​បាល់ Assist។ ចាយ​ពេល​ឲ្យ Dortmund នៅ​ឈុត​ធំ គេ​បង្ហាញ​ខ្លួន ១៣៧ ប្រកួត រក​បាន ៥០ គ្រាប់​និង Assist ៦៤ លើក។ Sancho បាន​គ្រោង​កំណត់ត្រា​ជា​កីឡាករ​អង់គ្លេស ដែល​រក​បាន ១៥ គ្រាប់​និង Assist ១៥ លើក​នៅ​រដូវ​កាល​ទោល ខកខាន​កើត​មាន​អស់​រយៈ​ពេល ២៥ ឆ្នាំ។ មួយ​ផ្សេង​ទៀត​គេ​ក៏​ធ្លាប់​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​នៅ​ប្រវត្តិសាស្ត្រ Bundesliga ដែល​អាច​រក​បាន ៣០ គ្រាប់។

១) ប្រាក់​ពលកម្ម​និង​ទ្រព្យសម្បត្តិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​របាយការណ៍​បង្ហាញ​ថា កីឡាករ​វ័យ ២១ ឆ្នាំ​អាច​ទទួល​បាន​ប្រាក់​ពលកម្ម ៣៥០ ០០០ ផោន/សប្តាហ៍ ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​លំដាប់​ទី ២ បន្ទាប់​ពី David de Gea។ ក្រៅ​ពី​ថ្លៃ​ពលកម្ម​កប់​ពពក Sancho ក៏​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជា​ម្ចាស់​ឧបត្ថម្ភ​ធំៗ​ផ្សេង​ទៀត​ដូច​ជា Nike, Pepsi និង EA Sports ផង​ដែរ។ បើ​តាម​ការ​ប៉ាន់ប្រមាណ ក្មេង​កើត​ឆ្នាំ ២០០០ រូប​នេះ អាច​ជា​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ប្រមាណ ១៧ លាន​ដុល្លារ៕

ប្រភព៖ GiveMeSports​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT