ក្មេងតូចជនជាតិជប៉ុន ដែល Ronaldo ផ្តាំពាក្យ ៣ ម៉ាត់កាលពី ៧ ឆ្នាំមុន ពេលនេះទៅដល់ណាហើយ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ Cristiano Ronaldo តែងតែ​បាន​បំផុស​ទឹក​ចិត្ត​យុវជន និង​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ជីវិត ហើយ​ខ្លះ​ទោះ​មិន​បាន​ជោគជ័យ​ក្នុង​វិស័យ​បាល់ទាត់ ប៉ុន្តែ​សារ​លើក​ទឹក​ចិត្ត​ទាំង​ឡាយ​របស់ CR7 ក៏​ជា​ឥទ្ធិពល​សាបព្រោះ​ជីវិត​របស់​ពួក​គេ​ឲ្យ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រលប់​ទៅ​កាល​ពី​ឆ្នាំ ២០១៤ មាន​ក្មេង​ប្រុស​អាយុ ១២ ឆ្នាំ​ម្នាក់ ឈ្មោះ Ryota Iwaoka ដែល​គេ​ទទួល​បាន​ឱកាស​ពិសេស​ក្នុង​ការ​ឆ្លើយឆ្លង​សំណួរ​ជាមួយ​តារា​ឆ្នើម​របស់​ក្លឹប Real Madrid គឺ Cristiano Ronaldo នៅ​ឯ​កម្មវិធី​ក្នុង​ប្រទេស​ជប៉ុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នោះ​ក្មេង​ប្រុស​ជនជាតិ​ជប៉ុន ដែល​ទើប​តែ​ចេះ​និយាយ​ភាសា​ព័រទុយហ្គាល់​មួយ​ម៉ាត់ៗ បាន​ព្យាយាម​សួរ​ដោយ​ប្រើ​ភាសា​កំណើត​របស់ CR7 បែប​នេះ​ថា៖ “សួស្តី​ខ្ញុំ​ឈ្មោះ Ryota ក្តីស្រមៃ​របស់​ខ្ញុំ​គឺ​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​មួយ​រូប ហើយ​ខ្ញុំ​ចង់​មាន​ឱកាស​លេង​ជាមួយ​អ្នក​នៅ​ថ្ងៃ​ណា​មួយ ដូច្នេះ​ហើយ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​បែប​ណា​ខ្លះ ដើម្បី​អាច​ឈាន​ទៅ​ដល់​គោលដៅ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណួរ​ដែល​សួរ​ទាំង​រដាក់រដុប​របស់ Ryota បាន​ធ្វើ​ឲ្យ​អ្នក​អង្គុយ​ទស្សនា​ក្នុង​កម្មវិធី​មាន​ការ​អស់​សំណើច តែ​ភ្លាម​នោះ Ronaldo ក៏​បាន​ឆ្លើយ​យ៉ាង​ម៉ឺងម៉ាត់​ថា៖ “ហេតុអ្វី​អ្នក​រាល់​គ្នា​សើច? គេ​និយាយ​ភាសា​ព័រទុយហ្គាល់​បាន​ប៉ុណ្ណឹង គឺ​ល្អ​ណាស់​ហើយ អ្នក​រាល់​គ្នា​គួរ​តែ​រីករាយ​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​គេ”។ ជាមួយ​គ្នា​នោះ តារា​ឆ្នើម​របស់​ក្លឹប​អធិរាជ​ស បាន​ផ្តាំ​ពាក្យ​ ៣ ម៉ាត់​យ៉ាង​ខ្លី​ដែល​ Ryota ត្រូវ​ធ្វើ​គឺ៖ “ការ​ជឿជាក់​លើ​ខ្លួន​ឯង ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ក្ដោបក្ដាប់​ឱកាស​កុំ​ឲ្យ​រំលង​ពី​ដៃ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ឆ្លង​ផុត​រយៈ​ពេល​ជិត ៧ ឆ្នាំ​មក​នេះ ក្មេង​ប្រុស​ដែល​ធ្លាប់​ត្រូវ​បាន​គេ​សើចចំអក បែរ​ជា​អាច​ដុសខាត់​ខ្លួន​ឯង ក្លាយ​ជា​កីឡាករ​បាល់ទាត់​ជោគជ័យ​ទាំង​វ័យ​ក្មេង​មួយ​រូប​នៅ​ឯ​ប្រទេស​ជប៉ុន។ ក៏​ដោយសារ​តែ​ពាក្យ​ណែនាំ​របស់ Ronaldo គួប​ផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​​របស់​​គេ​ផ្ទាល់ យុវជន​វ័យ ១៨ ឆ្នាំ​បាន​នឹង​កំពុង​ដើរ​តួ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ក្រុម Yamanashi Gakuin ហើយ​ទទួល​ជ័យជម្នះ​នៅ​ព្រឹត្តិការណ៍ All Japan High School Soccer Tournament ដែល​នេះ​អាច​ថា​ជា​ព្រឹត្តិការណ៍​ប្រកួតប្រជែង​សម្រាប់​កីឡាករ​ក្រោម​អាយុ ១៨ ឆ្នាំ​ដ៏ធំ​បំផុត​មួយ​ប្រចាំ​ផ្ទៃ​ប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ryota ពាក់លេខ ២៥

​ Ryota ដែល​លេង​តំណែង​បម្រើ​ប្រយុទ្ធ បាន​បង្ហោះ​សារ​លើ​គណនី​ Instagram ដូច្នោះ​ថា៖ “ដំបូន្មាន​របស់ Cristiano តែងតែ​ស្ថិត​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច ទើប​ជំរុញ​ឲ្យ​ខ្ញុំ​អាច​ឈ្នះ​ពាន​រង្វាន់​សារ​នេះ​បាន បើ​ទោះ​បី​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក ជា​ពិសេស​មាន​បញ្ហា​របួស​ច្រើន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​ពិត​ជា​រីករាយ​ដែល​មាន​មិត្តភ័ក្ដិ​ទាំង​អស់​គាំទ្រ​ខ្ញុំ”។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ryota ពាក់លេខ ២៥

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​នឹង​ជោគជ័យ​ដែល​គេ​សម្រេច​បាន ក៏​ជឿ​ថា Ryota ថា​មិន​ត្រូវ​ទៅ​ថ្ងៃ​អនាគត អាច​នឹង​ក្លាយ​ជា​កីឡាករ​តំណាង​ឲ្យ​ជម្រើស​ជាតិ​ជប៉ុន​មួយ​រូប​ក៏​ថា​បាន។ ដូច្នេះ​នេះ​ជា​អ្នក​គាំទ្រ​របស់ CR7 មួយ​រូប​ទៀត​ហើយ ដែល​កំពុង​ដុសខាត់​ខ្លួន​ឲ្យ​ក្លាយ​ជា​គ្រាប់​ពេជ្រ​លើ​ទីលាន​បាល់ទាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា នេះ​ពុំ​មែន​ជា​ក្មេង​តែ​ម្នាក់​នោះ​ទេ​ដែល Ronaldo បាន​ចូលរួម​ជួយ​ត្រួសត្រាយ​ជីវិត​របស់​គេ ទៀត​សោត​លោក​ក៏​បាន​ជួយ​ក្មេង​ឯ​ទៀត​ជា​ច្រើន ជា​ពិសេស​គឺ​កុមារ​តូចៗ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ពី​កំណើត ហើយ​មាន​ដុង​ស្រលាញ់​វិស័យ​កីឡា​បាល់ទាត់។ ជាក់ស្តែង​ដូច​កាល​ពី​ឆ្នាំ​ ២០១៩ តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ បាន​មក​ជួប​ក្មេង​ប្រុស​អាយុ ១០ ឆ្នាំ​ម្នាក់ ដែល​គេ​មាន​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ហើយ​ត្រូវ​ទាមទារ​ការ​ព្យាបាល​ជា​ប្រចាំ។ Ronaldo ក៏​បាន​ចូលរួម​ចំណែក​ជាមួយ​យុទ្ធនាការ Rays of Sunshine ក្នុង​ការ​ជួយ​ចេញ​ថ្លៃ​ព្យាបាល​ដល់​ក្មេង​តូច​រូប​នោះ និង​រ៉ាប់រង​រៀបចំ​ដំណើរ​កម្សាន្ត​ពេញ​មួយ​ជីវិត​សម្រាប់​គ្រួសារ​របស់​គេ​ជា​ការ​លើក​ទឹក​ចិត្ត​ទៀត​ផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT