លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal បានបញ្ជាក់ថាខ្សែបម្រើ Granit Xhaka នឹងមិនទៅណាចោលក្រុមនោះទេ នារដូវកាលថ្មីខាងមុខនេះ។
កីឡាករវ័យ២៨ឆ្នាំខាងលើនេះ មានក្លឹបជាច្រើនចង់បានជាពិសេសក្រុម Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho តែម្ដង។ តែក្រោយពីការចរចាតម្លៃខ្លួនមិនត្រូវគ្នាហើយ ទើបបានជាពេលនេះរូបគេបន្ដលេងឱ្យក្រុមកាំភ្លើងធំទៀត មិនទាន់អាចចាកចេញទៅណាបានឡើយ។ ជាមួយគ្នានេះដែរ លោក Arteta ក៏បញ្ជាក់ថាកីឡាករស្វីសរូបនេះនឹងមិនទៅណាបានដែរ។
អ្នកចាត់ការក្រុមខាងលើបានបន្ថែមបែបនេះទៀតថា៖ “Granit នឹងបន្ដនៅលេងជាមួយយើង។ គាត់ជាកីឡាករសំខាន់ម្នាក់ក្នុងសមាជិកក្រុមយើង”។ រំលឹកថាក្រុម Arsenal បាននាំចូលកីឡាករច្រើនដែរសម្រាប់រដូវកាលថ្មីនេះ ហើយពួកគេក៏ចង់ទុកកីឡាករល្អៗផងដែរ៕
ប្រភព៖ dailymail