ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់មិត្តភាពសប្បុរសធម៌កាលពីយប់មិញនេះ។ក្រុម Chelsea , Arsenal និង Spurs បានរៀបចំការប្រកួតមិត្តភាព Mini Pre-Season មួយដើម្បីរៃអង្គាសប្រាក់សម្រាប់កម្មវិធីសប្បុរសធម៌មួយឈ្មោះថា Mind ។ ដោយក្នុងនោះ Chelsea ប្រកួតជាមួយ Arsenal មុនគេ ហើយលទ្ធផលនៅយប់មិញគឺក្រុមតោខៀវយកឈ្នះក្នុងលទ្ធផល ២-១។
ដោយ២គ្រាប់ជ័យជម្នះរបស់ពួកគេធ្វើបានដោយ Havertz និង Abraham ។សម្រាប់ការប្រកួតនៅយប់មិញនេះដែរ ក្រុមអ្នកគាំទ្រ Arsenal សប្បាយចិត្តជាមួយទម្រង់លេងរបស់ខ្សែការពារចំណូលថ្មី Ben White ដែលមានតម្លៃ៥០លានផោន។ ទោះជាលទ្ធផលមិនឈ្នះ ប៉ុន្តែពួកគេមើលឃើញថាកីឡាករអង់គ្លេសរូបនេះការពារល្អ ជួយក្រុមបានច្រើន៕
ប្រភព៖ dailymail