ការប្រកួតនៅក្របខ័ណ្ឌកំពូលទាំង ៥ ប្រចាំតំបន់អឺរ៉ុប សម្រាប់រដូវកាលថ្មី ២០២១/២២ បានកៀកនឹងឈានចូលមកដល់ទៀតហើយ ក្រោយពីក្លឹបទាំងអស់បានសម្រាកវិស្សមកាលរយៈពេលខ្លីបានជាងមួយខែ។
យ៉ាងណាកីឡាករខ្លះក៏ត្រៀមខ្លួនរួចរាល់ហើយ ខ្លះក៏នៅសម្រាកព្យាបាលរបួស ទន្ទឹមដែលកាលបរិច្ឆេទប្រកួតនៅលីគខ្លះសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ។ ខាងក្រោមយើងបង្ហាញកាលបរិច្ឆេទប្រកួតនៅលីគកំពូលទាំង ៥៖
Ligue 1 (បារាំង) ថ្ងៃទី ៧ សីហា គូបើកឆាក Monaco-Nantes វេលាម៉ោង ០២:០០ នាទីទាបភ្លឺ
La Liga (អេស្ប៉ាញ) ថ្ងៃទី ១៤ សីហា គូបើកឆាក Valencia-Getafe វេលាម៉ោង ០២:០០ នាទីទាបភ្លឺ
Premier League (អង់គ្លេស) ថ្ងៃទី ១៤ សីហា គូបើកឆាក Brentford-Arsenal វេលាម៉ោង ០២:០០ នាទីទាបភ្លឺ
Bundesliga (អាល្លឺម៉ង់) ថ្ងៃទី ១៤ សីហា គូបើកឆាក Monchengladbach-Bayern វេលាម៉ោង ០១:៣០ នាទីទាបភ្លឺ
Serie A (អ៊ីតាលី) ថ្ងៃទី ២១ សីហា គូបើកឆាក Inter Milan-Genoa និង Verona-Sassuolo វេលាម៉ោង ១១:៣០ នាទីយប់
គួរបញ្ជាក់ថា ការប្រកួតជំនួបពិសេសៗទាំងអស់នឹងមានផ្សាយផ្ទាល់លើទំព័រ CTS Sports ដែលអធិប្បាយដោយ Admin ជីវ័ន្ត, Admin បូរិន, Admin រ៉ាវុទ្ធ និង Admin ពូនឿន៕