ក្លឹប Aston Villa ប្រហែលជាមិនអាចរារាំងឲ្យ Jack Grealish ចាកចេញបាននោះទេនៅរដូវក្តៅនេះ ក្រោយពីក្លឹបធំៗជាច្រើនដាក់សំណើចង់បានគេ ហើយកីឡាករក៏គិតថា វាដល់ពេលសក្តិសមដែលនឹងត្រូវផ្ទេរទៅក្លឹបថ្មី។ ក្នុងចំណោមនោះ Man City ជាទ្រនំមានភាគរយខ្ពស់ ដែលហ៊ានទាំងឲ្យតម្លៃផ្ទេរ និងតម្លៃពលកម្មដ៏ច្រើនលើសលប់។
យ៉ាងណាទៅមើល Villa ក៏មានដំណឹងថា ពួកគេកៀកជិតលើការនាំយកកីឡាករថ្មីមកចូលរួមនៅរដូវក្តៅនេះហើយ នោះគឺខ្សែប្រយុទ្ធស្លាប Leon Baily របស់ក្លឹប Bayer Leverkusen។ បើតាមប្រភពពី The Athletic ចុះផ្សាយថា បុរសវ័យ ២៣ ឆ្នាំកំពុងឈានដល់ការធ្វើតេស្តពិនិត្យសុខភាព ហើយត្រៀមសម្រេចកិច្ចព្រមព្រៀងប្រកាសបង្ហាញខ្លួននៅពេលដ៏ខ្លីខាងមុខ ជាមួយតម្លៃផ្ទេរ ៣០ លានផោន។
បញ្ជាក់ថា កីឡាករសញ្ជាតិចាម៉ៃកាពីមុនក៏ធ្លាប់មានក្លឹបធំៗដូចជា Man Utd និង Tottenham ចង់បានផងដែរ។ គេចាយពេល ១៥៦ ប្រកួតឲ្យក្លឹបនៅអាល្លឺម៉ង់ ដោយរកបាន ៣៩ គ្រាប់និង Assist ២៦ លើក។ Bailey គេអាចលេងបានទាំងតំណែងប្រយុទ្ធស្លាបស្តាំ ក៏ដូចជាស្លាបឆ្វេងរបស់ Grealish៕
ប្រភព៖ The Athletic