ខ្សែបម្រើ Miralem Pjanic ទំនងជានឹងទៅលេងនៅក្រុម Juventus វិញហើយ ក្រោយពីចូលរួមជាមួយក្រុម FC Barcelona ១ឆ្នាំ និងលេងបានត្រឹម៦ប្រកួតប៉ុណ្ណោះនៅ La Liga ។
Pjanic បានសម្រេចចិត្តថាចង់ចាកចេញត្រលប់ទៅលេងនៅ Juventus វិញនេះ ក្រោយពីរូបគេមិនស្ថិតក្នុងការប្រើប្រាស់របស់លោក Ronald Koeman នោះទេ។ ស្របពេល Juventus ហៅលោក Max Allegri មកវិញផងនោះ ទើបបានជារូបគេចង់ត្រលប់ទៅវិញតែម្ដង ព្រោះរូបគេចូលចិត្តការដឹកនាំរបស់អ្នកចាត់ការរូបនេះខ្លាំង។ មួយវិញទៀត រូបគេក៏ស្ថិតក្នុងបញ្ជីកីឡាករត្រូវលក់ចេញផងដែរ។
លោក Allegri វិញ ក៏ចូលចិត្តការលេងរបស់ខ្សែបម្រើខាងលើផងដែរ។ ដោយកាលពីរូបគេលេងនៅ Juventus នោះ គឺបានបង្ហាញខ្លួនរហូតដល់១៧៨ប្រកួត និងឈ្នះពានរង្វាន់ជាច្រើន។ ប្រសិនបើក្រុម Barcelona មិនលក់តម្លៃផ្ដាច់កុងត្រាថ្លៃនោះ គឺក្រុម Juventus នឹងទាក់ទងយកអតីតកីឡាករខ្លួនត្រលប់ទៅវិញមិនខាន៕ប្រភព Dailymail