ព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូ លើកីឡាបាល់ទាត់បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្រោយពីធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញកាលពីម្សិលមិញនេះ។
ក្រុមអេស្ប៉ាញ បានយកឈ្នះលើក្រុមកូឌីវ័រ ក្នុងលទ្ធផល ៥-២ បន្ទាប់ពីចំណាយពេល១២០នាទី។ ខណៈដែលក្រុមជប៉ុនវិញ ឈ្នះបាល់ប៉េណាល់ទីលើក្រុមញ៉ូហ្សើឡែន ក្រោយពីពួកគេលេងស្មើ០-០នៅម៉ោងប្រកួត។ ងាកមកមើលក្រុមប្រេស៊ីលវិញ ពួកគេឈ្នះក្រុមអេហ្ស៊ីបក្នុងលទ្ធផល ១-០ ប៉ុណ្ណោះ។ ស្របពេលក្រុមមិចសិកូវិញ បានបង្ហាញសាច់ដុំយកឈ្នះលើក្រុមកូរ៉េខាងត្បូងក្នុងលទ្ធផល ៦-៣។
ដោយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមជប៉ុន នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុមប្រេស៊ីលវិញ នឹងប៉ះជាមួយក្រុមខ្លាំងមិចសិកូ៕ប្រភព Bbc