អ្នក​ខ្លះ​ស្គាល់​បង រំលង​ប្អូន! នេះ​បង្ហាញ​កីឡាករ​ជាប់​សាច់ឈាម ៦ គូ​មាន​តម្លៃ​ថ្លៃ​បំផុត

Lionel Messi មាន​បង​ប្អូន​ប្រុស​បង្កើត ២ រូប តែ​គ្មាន​នរណា​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ទេ ស្រប​ពេល​ដែល Cristiano Ronaldo បង​ប្រុស​របស់​គេ​ឈ្មោះ Hugo គឺ​ជា​អ្នក​រកស៊ី ដែល​មាន​ភោជនីយដ្ឋាន​ក្នុង​ដៃ​នៅ​ឯ​ប្រទេស​ព័រទុយហ្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​វា​កម្រ​នឹង​កើត​ឡើង​ខ្លាំង​ណាស់ ការ​ដែល​ក្នុង​សមាជិក​គ្រួសារ មាន​បងប្អូន​បង្កើត​ជា​អ្នក​ចាប់​យក​អាជីព​ជា​កីឡាករ​បាល់ទាត់​ដូច​គ្នា។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ CTS Sports នឹង​បង្ហាញ​កីឡាករ​ជាប់​សាច់ឈាម​ទាំង ៦ គូ​ដែល​មាន​តម្លៃ​ផ្ទេរ​សរុប​ខ្ពស់​បំផុត៖ (បញ្ជាក់: នេះ​មិនមែន​ជា​ហាងឆេង​ថ្លៃ​ខ្លួន ឬ​តម្លៃ​ផ្ទេរ​ចុង​ក្រោយ​នោះ​ទេ តែ​ជា​តម្លៃ​ផ្ទេរ​សរុប​នៃ​ក្លឹប​ទាំង​អស់​ក្នុង​អាជីព)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) បងប្អូន​បង្កើត Pogba

បើ​និយាយ​ពី​ឈ្មោះ Paul Pogba ប្រហែល​ជា​មាន​គេ​ស្គាល់​ច្រើន ព្រោះ​ជា​កីឡាករ​ឆ្នើម​របស់​ក្លឹប Man Utd។ ប៉ុន្តែ​ជឿ​ថា​ មាន​គ្នា​យើង​តិច​ណាស់​ដែល​ដឹង ថា​បុរស​វ័យ ២៨ ឆ្នាំ​រូប​នេះ ក៏​មាន​បង​ប្រុស​បង្កើត​ម្នាក់​ជា​កីឡាករ​បាល់ទាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ Florentin Pogba ដែល​មាន​អាយុ​បង Paul Pogba ចំនួន ២ ឆ្នាំ។ បច្ចុប្បន្ន គេ​លេង​តំណែង​ជា​ខ្សែ​ការពារ ឲ្យ​ក្លឹប Sochaux នៃ​លីគ​លំដាប់​ទី ២ របស់​បារាំង។ តម្លៃ​ខ្លួន​អ្នក​ទាំង​ពីរ បើ​បូក​បញ្ចូល​គ្នា​គឺ ១០៥,៥ លាន​អឺរ៉ូ ដោយ Paul ​ថ្លៃ ១០៥ លាន ហើយ Florentin ​ថ្លៃ ៥០ មុឺន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) បងប្អូន​បង្កើត Hernandez

ខ្សែ​ការពារ​លេង​ឲ្យ​ក្លឹប Bayern Munich គឺ Lucas Hernandez ក៏​មាន​ប្អូន​ប្រុស​បង្កើត ជា​កីឡាករ​បាល់ទាត់ នោះ​គឺ Theo Hernandez ជា​កីឡាករ​លេង​ឲ្យ​ក្លឹប AC Milan។

សម្រាប់​បុរស​វ័យ ២៥ ឆ្នាំ​នៅ Bayern មាន​តម្លៃ​ខ្លួន ៨០ លាន​អឺរ៉ូ រី​ឯ​បុរស​វ័យ ២៣ ឆ្នាំ​នៅ Milan ​តម្លៃ​៤៥,៥ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​អ្នក​ទាំង​ពីរ​សរុប​បញ្ចូល​គ្នា គឺ ១២៥,៥ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) បងប្អូន​បង្កើត Mbappe

Mbappe គេ​មាន​បងប្អូន​ ៣ នាក់ រួម​មាន Ethan Mbappe អាយុ ១៤ ឆ្នាំ និង Jires Kembo Ekoko អាយុ ៣៣ ឆ្នាំ។ មូលហេតុ​ដែល​ឈ្មោះ​ពួក​គេ​មិន​ដូច​គ្នា ក៏​ដោយសារ​តែ​ Ekoko ជា​កូន​នៃ​ប្តី​មុន​របស់​ម្តាយ Mbappe។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ekoko ជា​ខ្សែ​បម្រើ​លេង​ឲ្យ​ក្លឹប Bursaspor នៅ​ឯ​ប្រទេស​ទួរគី ហើយ​គេ​មាន​តម្លៃ​ខ្លួន ៣,៧ លាន​អឺរ៉ូ ស្រប​ពេល​ដែល Mbapee កាល​ Monaco លក់​ឲ្យ PSG គឺ ១៤៥ លាន​អឺរ៉ូ នាំ​ឲ្យ​សរុប​បញ្ចូល​គ្នា​ស្មើ​ ១៤៨,៧ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) បងប្អូន​បង្កើត Higuain

Gonzalo Higuain ដែល​បច្ចុប្បន្ន​មាន​វ័យ ៣៣ ឆ្នាំ លេង​នៅ​តំណែង​ប្រយុទ្ធ​ឲ្យ​ក្លឹប Inter Miami គេ​ធ្លាប់​មាន​តម្លៃ​ផ្ទេរ​សរុប ១៥៩ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​ក៏​មាន​បង​ប្រុស​បង្កើត​ម្នាក់​ដែរ មាន​វ័យ ៣៦ ឆ្នាំ ឈ្មោះ Federico Higuain ដែល​គេ​កំពុង​ប្រកប​អាជីព​រួម​ក្លឹប​តែ​មួយ ជាមួយ​នឹង Gonzalo តែ​ធ្លាប់​មាន​តម្លៃ​ផ្ទេរ​សរុប​ត្រឹម ២,៦ លាន​អឺរ៉ូ។ បូក​តម្លៃ​អ្នក​ទាំង​ពីរ​ចូល​គ្នា ស្មើ​នឹង ១៦១,៦ លាន​អឺរ៉ូ។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) បងប្អូន​បង្កើត Hazard

នៅ​ជម្រើស​ជាតិ​បែលហ្សិក កាល​ Euro 2020 ប្រហែល​ជា​អ្នក​ធ្លាប់​បាន​ឃើញ​អ្នក​ទាំង​ពីរ​សហការ​រួម​គ្នា​លើ​ទីលាន​ម្តង​ហើយ ប៉ុន្តែ​ការ​លេង​ឲ្យ​ក្លឹប គឺ​មួយ​នៅ​ក្របខ័ណ្ឌ​អេស្ប៉ាញ មួយ​នៅ​អាល្លឺម៉ង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Eden Hazard គេ​លេង​ឲ្យ​ក្លឹប Real Madrid ហើយ​មាន​តម្លៃ​ ១៥០ លាន​អឺរ៉ូ រី​ឯ​ប្អូន​ប្រុស​បង្កើត​របស់​គេ​ គឺ Thorgan ដែល​អាយុ​ប្អូន Eden ២ ឆ្នាំ ជា​កីឡាករ​របស់​ក្លឹប Borussia Dortmund និង​សរុប​តម្លៃ​ខ្លួន​គឺ ៣៥,៥ លាន​អឺរ៉ូ។ ពួក​គេ​ទាំង​ពីរ​មាន​តម្លៃ​ផ្ទេរ​សរុប ១៨៥,៥ លាន​អឺរ៉ូ។

១) បងប្អូន​បង្កើត Lukaku

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Romelu Lukaku ដែល​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ដ៏​ល្បី​មួយ​នៅ​អឺរ៉ុប ក៏​មាន​ប្អូន​បង្កើត​ឈ្មោះ Jordan Lukaku តែ​លេង​នៅ​តំណែង​ផ្ទុយ​គ្នា គឺ​ជា​ខ្សែ​ការពារ។ ស្រប​ពេល​ដែល Romelu លេង​ឲ្យ​ក្លឹប​ Inter Milan ទៅ​មើល​ប្អូន​របស់​គេ​ ដែល​មាន​ឈ្មោះ​ជាប់​យីហោ​អភិជន Jordan កំពុង​លេង​ឲ្យ​ក្លឹប Lazio រួម​លីគ​នៅ Serie A តែ​មួយ។ សរុប​តម្លៃ​អ្នក​ទាំង​ពីរ​បញ្ចូល​គ្នា គឺ Romelu ថ្លៃ ២១២,៦ លាន​អឺរ៉ូ ហើយ Jordan ​ថ្លៃ ៤ លាន​អឺរ៉ូ ស្មើ​នឹង ២១៦,៦ លាន​អឺរ៉ូ ជាប់​ឈ្មោះ​ជា​បងប្អូន​បង្កើត​ក្នុង​វិស័យ​បាល់ទាត់​ដែល​មាន​តម្លៃ​ផ្ទេរ​សរុប​ខ្ពស់​បំផុត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TransferMarkt​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT