ខ្លាំង​មែន​ ! Prajanchai ​យក​ឈ្នះ Sam-A ​​​ក្នុងការ​ប្រកួត​ខ្សែ​ក្រវាត់​៥​ទឹក​ពេញ

ជើង​ខ្លាំង​មួយ​ថៃ​ Prajanchai PK.Saenchai Muaythaigym ​ចូល​សង្វៀន​ ONE Championship ​ជា​លើក​ដំបូង ប៉ុន្តែ រូប​គេ​ធ្វើ​ព្យុះ​ភ្លៀង​យ៉ាង​កក្រើក​ពិភព​លោក​​​​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ ONE World Title។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាយ​ប់​​ថ្ងៃ​សុក្រ​ទី ៣០ ខែ ​កក្កដា យប់​មិញ​នេះ  Prajanchai ​បាន​ផ្ដួល​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​ Sam-A Gaiyanghadao ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ក្នុង​នាម​គូ​ឯក​នៅ​សង្វៀន​ ONE: BATTLEGROUND ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​មួយ​ថៃ ONE Strawweight ​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Prajanchai ដែល​ជា​ជើង​ឯក​មួយ​ថៃ​​ពិភព​លោក ៦​ សម័យ​កាល​នោះ​​បាន​បង្ហាញ​ការ​ប្រកួត​​យ៉ាង​គឃ្លើន​តាំង​ពី​ចាប់​ផ្ដើម​ស្នូរ​ជួង ដោយ​​កៀរ​ Sam-A ​ ឲ្យ​រំកិល​​ខ្លួន​ទៅ​ក្បែ​រ​រេញ, ​​ប្រើ​កណ្ដាប់​ដៃ​ខាវ​ឆ្វេង​​ស្ដាំ​ញឹក​ញាប់, ​និង ​ការ​វ៉ៃ​ដង​ខ្លួន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ការពារ​ខ្សែ​ក្រវាត់​បាន​ត្រឹម​ប្រើ​ជំហរ​ដើម្បី​វាយ​ប​ក​វិញ ប៉ុន្តែ Prajanchai ​ប្រើ​ដៃ​លឿន​ណាស់, ​ពិបាក​គេច, និង​ខ្លាំង​ទៀត​ផង។  ​ទើប​ប្រើ​ហ្គង់​ទម្ងន់ ៤ អោន​លើក​ដំបូង​ប៉ុន្តែ គេ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ Sam-A ​មាន​ជំនាញ​ប្រើ​ឆ្វេង​រហ័យ​យ៉ាង​ណា​ ក៏​កូន​សិស្ស​មក​ពី​ក្លិប​ PK.Saenchai Muaythaigym ​​មិន​រួញរា​នោះ​ទេ។   ពិត​ណាស់   Prajanchai ​ប្រើ​កណ្ដាប់​ដៃ​ស្ដាំ​មហា​ទម្ងន់​​ធ្វើ​ឲ្យ​ម្ចាស់​ខ្សែ​ក្រវាត់​ដួល​​ស្ដូតរាប់​ដល់ ៨ ម្ដង បន្ទាប់​ពី​ចាប់​ជើង​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ទឹក​ទី២​នេះ  Sam-A ​បាន​ដើរ​សំដៅ​ដើម្បី​ស្ដារ​យក​ពិន្ទុ​​វិញ និង​វ៉ៃ​ចូល​មុខ​​គូ​ប្រជែង​មួយ​ចំនួន ប៉ុន្តែ Prajanchai ​ឈឺ​ចាប់​ខ្លាំង​ទេ។ ​កីឡាករ​វ័យ ៣៧ ឆ្នាំ​បាន​ព្យាយាម​​​ចាប់​​ជើង​មួយ និង​ទាត់​ជើង​មួយ​ទៀត​ឲ្យ​កីឡាករ​វ័យ​ក្មេង​ដួល​ជា​ញយ​ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្ដី​សិស្ស​គុន​មក​ពី​ក្លិប​ PK.Saenchai Muaythaigym ក្រោក​មក​វិញ​ក៏​បាន​ប្រើ​ក្បាច់​ខាវ​លឿន និង​កណ្ដាប់​ដៃ​ត្រង់​ផង​ធ្វើឲ្យ Sam-A លំបាក​មិន​ស្ទើរ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ខ្សែ​ក្រវាត់ បាន​បន្ត​ចេញ​អាវុធ​គ្រប់​ស្នៀត​ទាំង​អស់​ដើម្បី​ដណ្ដើម​បាន​ពិន្ទុ​ត្រលប់​មក​វិញ ជា​ពិសេស​ក្បាច់​ទាត់​ជើង​ឆ្វេង​ខ្ពស់​របស់​គេ ប៉ុន្តែ ​ កីឡាករ​វ័យ​ក្មេង​ក៏​ប្រើ​កណ្ដាប់​ដៃ​រហ័ស​ទៅ​វិញ។  ​នៅ​ចុង​ទឹក​នេះ Sam-A ​រង​កណ្ដាប់​ដៃ​ស្ដាំ​វ៉ៃ​កាត់​ម្ដង​ទៀត ដែល​រុញ​​រូប​គេ​ឲ្យ​ទៅ​ក្បែរ​រេញបន្តិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​ផ្ដើម​ទឹក​ទី​៣  Sam-A បង្ហាញ​ថា​គេ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ World Champion។  គេ​ចេញ​​​ដៃ​ឆ្វេង​លឿន ៗ និង​ទាត់​ឆ្វេង​លឿន​ៗ ​លើ Prajanchai។

មើល​ទៅ​​ Sam-A ​ទទួល​បាន​ពិន្ទុ​គ្រាន់​បើ។  ប៉ុន្តែ Prajanchai ​បាន​ប្រើ​ក្បាច់​ប្រដាល់​កម្រិត​ខ្ពស់​របស់​ខ្លួន​ដើម្បី​ទប់​ទល់​ស្ថានការណ៍ គេ​បាន​ខាវ​ឆ្វេង និង ​វ៉ៃ​ត្រង់​កណ្ដាប់​ដៃ​ស្ដាំ ដែល​រុញ​ឲ្យ​តារា​ជើង​ចាស់​ទៅ​ក្បែរ​រេញ​ជា​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹក​ទី៤​កាន់​តែ​ក្ដៅស្លឹក​ត្រចៀក​សម្រាប់​ Sam-A ​ពេល​គេ​ចាប់​ផ្ដើម​​ចង់​វាយ​បំបាក់លើ Prajanchai  វិញ​​យ៉ាង​មាន​ប្រសិទ្ធភាព។  ​គេ​បាន​​ទាត់​ជើង​កូន​សិស្ស​ក្លិប​ PK.Saenchai Muaythaigym ​បន្ទាប់​ពី​ចាប់​ជើង​បាន​ម្ខាង​ទៀត។  Prajanchai  ងើប​​ឡើង និង​បន្ត​ការ​ប្រកួត​​យ៉ាង​ស្វាហាប់​វិញ ប៉ុន្តែ បុរស​ទាំង​ពីរ​ចូល​កៀក​ដើម្បី​ប្រើ​ជង្គង់​វិញ​ម្ដង ហើយ​ តារា​គូ​ប្រជែង​បាន​ធ្វើ​ឲ្យ​​មុខ​​តារា​ជើង​ចាស់​ចេញ​ឈាម​រេញ​ៗ​​ដោយ​​សារ​ស្នៀត​កែង​ដ៏​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែប​ណា​ក្ដី Sam-A  ព្យាយាម​ចូល​ចាប់​ជើង និង​ឡើង​ជង្គង់​ជា​រឿយៗ អម​ដោយ​កណ្ដាប់​ដៃ​ឆ្វេង​ផង​ដែរ។  មិន​យូរ​ទេ ពេល​ចាប់​ជើង​ជាប់ ​Sam-A អុក​ជង្គង់​ទៅ​ប៉ះ​អូន​តូច​គូ​ប្រជែង​បន្តិច​​ដោយ​អចេតនា ​និង​ហួល​លើ​ក្តា​រ​រេញ​បន្តិច ហើយ​សម្រាក​មួយ​សន្ទុះ​មុន​បន្ត​ការ​ប្រកួត​ឡើង​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​បន្ត​សកម្មភាព​វិញ  Sam-A ដើរ​សំដៅ​ទៅ និង ប្រើ​ជើង​ទាត់​កាត់​ជា​ថ្មី ហើយ​ធ្វើ​ឲ្យ​ Prajanchai ​ដួល​ម្ដង​ទៀត។  ​ពេល​នោះ តារា​មួយ​ថៃ​វ័យ​ក្មេង​ មើល​ទៅ​ហាក់​អស់​កម្លាំង។

ក្នុង​ទឹក​កាត់​សេច​ក្ដី   Sam-A  ​មើល​ទៅ​នៅ​តែ​ខ្លាំង​តាម​រយៈ​ប្រើ​ស្នៀត​​កណ្ដាប់​ដៃ​ឆ្វេង និង​ទាត់​ឆ្វេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ឆ្លើយ​តប  Prajanchai ​ប្រើ​កណ្ដាប់​ដៃ​ញាប់​​ស្មេរ ​និង ​វ៉ៃ​កែង​យ៉ាង​សាហាវ​ចូល​មុខ Sam-A ខ្លះៗ។  ប៉ុន្តែ វីរបុរស  Sam-A  ​នៅ​តែ​អាច​ទប់​ជាប់ និង​ប្រកួត​នៅ​កណ្ដាល​រេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sam-A ​ឡើង​ជង្គង់ និង​កណ្ដាប់​ដៃ​​ឆ្វេង​ត្រង់ ហើយ​ បង្ខំ​ឲ្យ​ Prajanchai ​​​ស្នៀត​ជង្គង់​របស់​ម្ចាស់​ខ្សែ​ក្រវាត់។ ​បែប​ណា​ក្ដី ក្រោយ​វ៉ៃ​ជង្គង់​បាន​ពីរ​បី​ដង  Sam-A ​បាន​កៀរ​គេទៅ​ក្បែ​រ​រេញ។   រំពេញ​នោះ Prajanchai ​ម៉ាត់​កណ្ដាប់​ដៃ​ស្ដាំ​យ៉ាង​លឿន ​​ចំ​​មុខ​​តារា​​ជើង​ចាស់ ហើយ Sam-A ​​ព្យាយាម​យក​កែង​រង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​សល់​ប៉ុន្មាន​វិធី​មុន​ចប់​ទឹក​ ​កូន​សិស្ស​មក​ពី​ក្លិប Evolve បាន​​ចាប់​ជើង និង ទាត់​​សង​​លើ​ Prajanchai  និង​​ម៉ាត់​ឆ្វេង​ហើយ​ទាត់​ថែម​ផង​ដែរ ដែល​បន្សល់​ទុក​ការ​ប្រកួត​ល្អ​បំផុត​​នៅ ONE Championship ​ប្រចាំ​ឆ្នាំ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​​ការ​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់ Sam-A  ​អ្នក​លេង​វ័យ​ក្មេង Prajanchai  ​ធ្វើ​បាន​ល្អ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ពិន្ទុ​ជាឯកច្ឆន្ទ ដែល​កើន​កំណត់​ត្រា​ឈ្នះ ៣៣៨ ដង ចាញ់ ៥១ ដង និង ស្មើ ៣ ដង​ក្នុង​អាជីព។ គេ​ក្លាយ​ជា​កីឡាករ​ទី២​ដែល​​គ្រង​​ខ្សែ​ក្រវាត់​ ONE Strawweight Muay Thai World Title។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT