Ramos ៖ Modric ​សម​បាន​ពាន FIFA Best Player of the Year ​ជាង Ronaldo ​

Sergio Ramos ​បាន​ជ្រើសរើស​យក​កីឡាករ Luka Modric ​សក្ដិសម​ឈ្នះ​ពាន​រង្វាន់ FIFA Best Player of  the Year ​ជាង Cristiano Ronaldo ​នៅ​ឆ្នាំ​២០១៨​នេះ។

Ronaldo ​និង Modric ​សុទ្ធ​តែ​ជា​មិត្ត​រួម​ក្រុម​របស់ Ramos ​នៅ​រដូវ​កាល​មុន ​និង​ជា​អ្នក​មាន​ចំណែក​នាំ​ក្រុម​Real Madrid ​ជោគជ័យ​ឈ្នះ​ពាន UEFA Champions League ​៣​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ។ យ៉ាងណាមិញ ​លទ្ធផល​នៅ​ក្រុម​ជម្រើស​ជាតិ ជា​កត្ដា​ធ្វើ​ឱ្យ Ramos ​ជ្រើស​យក Modric ​ដែល​សក្ដិសម​ឈ្នះ​ពាន FIFA Best Player of the Year ​ជាង​គេ ព្រោះ​ខ្សែ​បម្រើ​ក្រូអាត​រូប​បាន​ជួយ​ប្រទេស​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2018។

ប្រធាន​ក្រុម Real Madrid ​បាន​និយាយ​ដូច្នេះ​ថា​៖ “មាន​កីឡាករ​ប៉ុន្មាន​ដែល​លេង​ល្អ​បំផុត​នៅ​រដូវ​កាល​មុន។ Modric ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ ​ក៏​មាន​ម្នាក់​ក្នុង​នោះ​ដែរ។ គាត់​ពិត​ជា​កីឡាករ​ល្អ​ម្នាក់ ​និង​ជា​

អ្នក​ដឹក​នាំ​ក្រុម​បាន​យ៉ាង​ល្អ​ក្នុង​ទីលាន។ គាត់​អាច​ផ្លាស់​ប្ដូរ​ការ​ប្រកួត​បាន។ ​សម្រាប់​ពាន Best Player ​នេះ ​ខ្ញុំ​គិត​ថា​គាត់​សម​ទទួល​យក​វា​បាន”។

សូម​បញ្ជាក់​ថា​ពាន​រង្វាន់  FIFA Best Player of  the Year ​ផ្នែក​បុរស ​មាន​បេក្ខភាព​៣​នាក់​ចុង​ក្រោយ Modric , Ronaldo ​និង Salah ​។ ​ការ​ប្រកាស​លទ្ធផល​អ្នក​ឈ្នះ  នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស ​នៅ​ថ្ងៃ​ទី​២៤​ខែ​នេះ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT