ក្លឹប Real Madrid នៅរដូវក្តៅឆ្នាំ ២០២១ នេះឃើញថាបង្កើតរឿងគួរឲ្យចាប់អារម្មណ៍ តួយ៉ាងដូចជាការរបូត Sergio Ramos និង Raphael Varane ឲ្យទៅក្លឹបដទៃ តែយ៉ាងណាពាក់ព័ន្ធនឹងកីឡាករនៅឈរជើង ក៏ក្លឹបលៃលកកុងត្រាថ្មីឲ្យបណ្តើរៗដែរ។
កន្លងមកមានដូចជា Luka Modric, Nacho, Marcelo និង Dani Carvajal ដែលបានព្រមព្រៀងលើកុងត្រាថ្មី ខ្លះបន្ថែម ១ ឆ្នាំ ខ្លះ ២ ឆ្នាំទៅតាមការចរចា។ ថ្មីៗនេះមានដំណឹងមកទៀតហើយថា Karim Benzema ដែលត្រៀមនឹងក្លាយជាប្រធានក្រុមរង នៅរដូវកាលក្រោយ គឺកៀកនឹងការបន្តកុងត្រាថ្មីរយៈពេល ២ ឆ្នាំបន្ថែម។
នោះមានន័យថា នឹងបន្តការឈរជើងដល់រដូវក្តៅ ឆ្នាំ ២០២៣ ពេលលោកមានអាយុចូល ៣៥ ឆ្នាំ។ នេះបើតាមសារព័ត៌មាន Marca បានចុះផ្សាយ។
16/5/21 BILBAO
athletic vs real madrid
FOTO: JUAN MANUEL SERRANO ARCE
ប្រភពបានឲ្យដឹងថា ការចរចានេះគឺសម្របត្រឹមនឹងដល់ពេល ដែលលៃលកយក Kylian Mbappe ឬ Erling Haaland ផ្ទាល់តែម្តង ព្រោះឆ្នាំនេះគឺច្បាស់លាស់ហើយថា អធិរាជសនឹងមិនអាចនាំយកកីឡាករតម្លៃរយលានណាបានឡើយ តែចូលដល់ឆ្នាំក្រោយ ប្រសិន Mbappe ព្រមស៊ូនៅ PSG ដល់អស់កុងត្រា នោះពួកគេនឹងអាចយកបានដោយឥតតម្លៃខ្លួន ហើយក៏អាចលេងជាមួយ Benzema បានមួយដែរនៃសុពលភាពកុងត្រាដែលរៀមច្បងសញ្ជាតិបារាំងនៅសេសសល់៕
ប្រភព៖ Marca