ក្លឹបមេឃខៀវ Manchester City ក៏សកម្មខ្លាំងក្នុងការចរចាលើការនាំយកកីឡាករថ្មី មិនចាញ់ក្លឹបដទៃទៀតដែរ ដ្បិតមិនទាន់សម្រេចជាផ្លូវការណាមួយ តែគេជឿថាមិនយូរទេត្រឹមប៉ុន្មានថ្ងៃខាងមុខនេះនឹងឃើញចម្លើយហើយ។
បើតាមរបាយការណ៍ពីប្រភពគួរឲ្យទុកចិត្តលោក Fabrizio Romano បានឲ្យដឹងថា៖ “Manchester City កំពុងស្ថិតក្នុងការចរចាផ្ទាល់ជាមួយក្លឹប Aston Villa អំពីការចង់បាន Jack Grealish ហើយកិច្ចពិភាក្សានេះដែរ កៀកនឹងឈានដល់ការសម្រេចហើយ ដោយវាមិនទាមទារពេលវេលាយូរទៀតនោះទេ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ប៉ុណ្ណោះ”។
បញ្ជាក់ថា ប្រសិនជាការពិត ហើយតម្លៃផ្ទេរដូចចចាមអារ៉ាមចុះផ្សាយពីពេលមុន នោះគឺ Grealish នឹងមានតម្លៃខ្លួន ១០០ លានផោន រាប់បានជាការផ្ទេរកីឡាករអង់គ្លេសមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
គួរឲ្យដឹងនៅការចាយពេល ៧ ឆ្នាំរបស់ខ្សែបម្រើ/ប្រយុទ្ធស្លាប Grealish គេរកបាន ៣២ គ្រាប់និង Assist ៤៣ លើកនៅការបង្ហាញខ្លួន ២១៣ ប្រកួត។ យ៉ាងណាគេមិនធ្លាប់ស្គាល់រសជាតិឈ្នះពានរង្វាន់ណាមួយនៅឡើយ តែបើផ្ទេរមក City ពិតមែន នោះក្តីសង្ឃឹមឈ្នះពាននឹងមានច្រើន៕
ប្រភព៖ Sportsmole