Rafael ថា​គ្រូ​ចាស់ Van Gaal ស្អប់​កីឡាករ​ជាតិសាសន៍​នេះ​ខ្លាំង​ណាស់ ឲ្យ​តែ​ជួប​គឺ​លក់​ចេញ​ហើយ

ត្រលប់​ទៅ​កំឡុង​ពេល​ ៥ ឆ្នាំ​ចុង​ក្រោយ​ដែល Sir Alex Ferguson នៅ​ដឹកនាំ ​ក៏​ជឿ​ថា​អ្នក​គាំទ្រ Man Utd ប្រហែល​ជា​ស្គាល់​ច្បាស់​នៅ​បងប្អូន​បង្កើត​ ២ រូប ដែល​ឈរ​ជើង​នៅ Old Trafford ​មាន​ខ្សែ​ការពារ Rafael da Silva និង Fabio da Silva។ យ៉ាង​ណា​អ្នក​ទាំង​ពីរ ក៏​បាន​ចាកចេញ​ពី​ក្លឹប​ជា​បន្តបន្ទាប់ ក្រោយ​ពេល​គ្រូ​តា​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ២០១៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Sir Alex បាន​ប្រកាស​ចូល​និវត្ត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០១៣ ហើយ​ក្លឹប​ប្រកាស​ចាត់​តាំង​ David Moyes ឲ្យ​ដឹកនាំ​បន្ត បាន​រយៈ​ពេល​ជិត ១ ឆ្នាំ​មុន​ប្តូរ​មក​ជា​គ្រូ​ជំនួស​បណ្ដោះ​អាសន្ន​លោក Ryan Giggs ហើយ​បន្ត​ដល់​អ្នកចាត់ការ​ពេញ​សិទ្ធ Louis van Gaal ​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៤ ដល់ ២០១៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះ​ជាមួយ​ខ្សែ​ការពារ Rafael da Silva តើ​មាន​មូលហេតុ​អ្វី​ទៅ​ នៅ​ពី​ក្រោយ​ការ​ចាកចេញ​របស់​គេ ហើយ​មាន​ពាក់ព័ន្ធ​បែប​ណា​ខ្លះ​នឹង​ការ​មក​ដល់​របស់​អ្នកចាត់ការ​លោក Louis van Gaal? បើ​តាម​ការ​ទម្លាយ​ពី​សាមី​ខ្លួន​ផ្ទាល់ ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ឈរ​ជើង​ឲ្យ​ក្លឹប Basaksehir នៅ​ឯ​ទួរគី ​និយាយ​ថា ហេតុផល​ចម្បង​គឺ​ដោយសារ Van Gaal ស្អប់​កីឡាករ​មាន​សញ្ជាតិ​ប្រេស៊ីល ដូច្នេះ​ហើយ​ឲ្យ​តែ​លោក​ជួប គឺ​ដឹង​តែ​លក់​ចេញ​ហើយ បើ​ទោះ​បី​ពួក​គេ​លេង​ល្អ​ក៏​មិន​ទុក​នោះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ប្រេស៊ីល ដែល​បាន​ចាយ​ពេល ៧ ឆ្នាំ​នៅ​ក្លឹប​បិសាច​ក្រហម ចូល​មក​ដល់​ឆ្នាំ ២០១៥ គេ​ក៏​ត្រូវ​បាន​លោក Van Gaal បញ្ជាក់​ច្បាស់​ថា​លែង​ស្ថិត​ក្នុង​ផែនការណ៍ ហើយ​សម្រេច​ផ្ទេរ​ចេញ​ឲ្យ​ទៅ​ក្លឹប Lyon ខណៈ​បងប្អូនបង្កើត​របស់​គេ​គឺ Fabio ត្រូវ​បាន​ផ្ទេរ​ចេញ​នៅ​ឆ្នាំ ២០១៤ កំឡុង​ពេល​ឡើង​កាន់​តំណែង​ថ្មីថ្មោង​របស់ Van Gaal ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់​សារព័ត៌មាន The Athletic កីឡាករ Rafael និយាយ៖ “ខ្ញុំ​មិន​ទទួល​បាន​ការ​ពន្យល់​ច្បាស់លាស់​ពី​គាត់​នោះ​ទេ ដោយ​ត្រឹម​ពេល Van Gaal មក​ដល់ គាត់​និយាយ​តែ​មួយ​ម៉ាត់ គឺ​ អូខេ អ្នក​ដល់​ពេល​ចេញ​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា៖ “Van Gaal គាត់​ធ្វើ​តែ​តាម​ចិត្ត​របស់​គាត់ ថា​ចង់​ឲ្យ​កីឡាករ​ណា​នៅ ឬ​ចាកចេញ ហើយ​ធ្វើ​ការ​ផ្លាស់ប្តូរ​ភ្លាមៗ ដោយ​មិន​បាន​ពន្យល់​ក្បោះក្បាយ​មក​កាន់​យើង​ឡើយ តែ​ខ្ញុំ​ក៏​ធ្លាប់​លឺ​គេ​និយាយ​ត​គ្នា ហើយ​ប្រាប់​មក​ខ្ញុំ​តាំង​ពី​មុន​គាត់​មក​ដឹកនាំ​ថា Van Gaal ស្អប់​កីឡាករ​ប្រេស៊ីល​ខ្លាំង​ណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំ​មិន​ដឹង​ថា​ពិត​ឬ​អត់​ទេ តែ​តាម​លឺ​គឺ​ផ្តើម​មាន​រឿង​បែប​ហ្នឹង តាំង​ពី​ពេល​ដែល​លោក​នៅ​ដឹកនាំ Barcelona ហើយ​មាន​ជម្លោះ​ជាមួយ Rivaldo ដោយ​កាល​នោះ​គាត់​ដាក់ Rivaldo ឲ្យ​អង្គុយ​បម្រុង ហើយ Rivaldo ក៏​ចាប់ផ្តើម​និយាយ​អាក្រក់​ពី​គាត់ ព្យាយាម​ចង់​ឲ្យ​ក្លឹប​ដក​គាត់​ចេញ ទើប​តាំង​ពី​ហ្នឹង​មក​គាត់​ប្រកាន់ខ្ជាប់​ទម្លាប់​មួយ​គិត​ថា គាត់​ស្អប់​កីឡាករ​ប្រេស៊ីល ព្រោះ​ឲ្យ​តែ​កីឡាករ​ប្រេស៊ីល​សុទ្ធ​តែ​ពូកែ​ចាក់រុក​ឲ្យ​គ្រូ​អស់​តំណែង”។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្វែរ​ទៅ​រឿង Rivaldo និង​ van Gaal កាល​នៅ Barcelona បន្តិច គឺ​អ្នក​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា​ជា​សិស្ស​និង​គ្រូ ចន្លោះ​ឆ្នាំ ១៩៩៧ ដល់ ២០០០ ហើយ​ពេល​នោះ​លោក Van Gaal ចង់​ឲ្យ Rivaldo លេង​តំណែង​ស្លាប​ខាង​ឆ្វេង តែ​គេ​មិន​ព្រម ដោយ​ទាមទារ​ចង់​លេង​ប្រយុទ្ធ​កណ្តាល ទើប​អ្នកចាត់ការ​ហូឡង់​ដក​គេ​ពី​ឈុត​ ១១ នាក់​ដំបូង​ឲ្យ​ត្រឹម​តែ​អង្គុយ​បម្រុង។ យ៉ាង​ណា​រឿងរ៉ាវ​នេះ ចុង​ក្រោយ​ក៏​បញ្ចប់​ដោយ​ការ​ចាកចេញ​ដូច​គ្នា ពោល​ពេល Van Gaal អស់​តំណែង​នៅ​ឆ្នាំ ២០០០ ហើយត្រលប់មកដឹកនាំជាថ្មីបានមួយឆ្នាំនៅឆ្នាំ ២០០២-០៣ ក៏ Rivaldo សម្រេចបញ្ចប់កុងត្រាមុនកាលកំណត់រួចផ្ទេរទៅ AC Milan។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា Van Gaal ត្រូវ​បាន​ក្លឹប​ Man Utd ដក​តំណែង​នៅ​ឆ្នាំ ២០១៦ ក្រោយ​ដឹកនាំ​បាន ២ ឆ្នាំ។ ស្ថិតិ​ដឹកនាំ​របស់​លោក​មិន​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ ដោយ​ ១០៣ ប្រកួត ឈ្នះ ៥៤ ស្មើ ២៤ និង​ចាញ់ ២៥ លើក។ កំឡុង​ពេល​នោះ លោក​បាន​ជួយ​បិសាច​ក្រហម​លើក​ពាន​តែ​មួយ​គត់​គឺ FA Cup រដូវ​កាល ២០១៥/១៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​អាជីព​របស់​បងប្អូន​បង្កើត Rafael និង Fabio សព្វថ្ងៃ ពួក​គេ​មិន​ទាន់​ចូល​និវត្ត​នោះ​ទេ ដោយ​សម្រាប់ Rafael ក្រោយ​ចេញ​ពី United គេ​បាន​ចាយ​ពេល​នៅ​ក្លឹប Lyon អស់ ៥ ឆ្នាំ ហើយ​ទើប​តែ​ផ្ទេរ​មក​ក្លឹប Basaksehir នៅ​ទួរគី​កាល​ពី​ឆ្នាំ ២០២០។ រី​ឯ Fabio ពេល​ចែកផ្លូវ​ពី United គេ​បាន​ផ្ទេរ​ទៅ Cardiff ហើយ​បន្ត​ទៅ​ក្លឹប Middlesbrough និង FC Nantes មក​ទល់​សព្វថ្ងៃ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ManchesterEveningNews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT