ខ្សែការពារ Pepe នៅតែលេងកាចដដែល ដោយបានប៉ះជាមួយកីឡាករ Henrikh Mkhitaryan រហូតបង្កជាហិង្សាកើតឡើងអំឡុងការប្រកួតមិត្តភាពថែមទៀត។
ក្រុម Porto បានប្រកួតមិត្តភាពស្មើ ១-១ ជាមួយក្រុម Roma ដែលមានលោក Jose Mourinho ដឹកនាំកាលពីយប់មិញនេះ។ ក្នុងការប្រកួតកម្ដៅសាច់ដុំនេះដែរ ក៏មានការប៉ះទង្គិចគ្នាខ្លាំងកើតឡើង រវាងខ្សែការពារ Porto កីឡាករ Pepe និងខ្សែបម្រើ Roma កីឡាករ Henrikh Mkhitaryan ផងដែរ។ ដោយ Pepe បានបង្កកំហុសមុន ហើយ Mkhitaryan ក៏ខឹងខ្លាំងហក់មករកវាយគ្នាផងដែរ។
ដោយមានការសម្របសម្រួលពីសមាជិកក្រុមទាំងសងខាង និងអាជ្ញាកណ្ដាលផងនោះ ទើបស្ថានភាពបានត្រលប់មករកភាពល្អប្រសើរវិញ។ ខណៈដែលអ្នកចាត់ការ Jose Mourinho វិញ អង្គុយសើច នៅពេលឃើញពួកគេឈ្លោះគ្នាបែបនេះ៕ប្រភព Dailymail