[ផ្លូវការ] គ្រាប់​បាល់​ Taremi ស៊ុត​ទល់​ក្រុម​ម្ចាស់​ជើង​ឯក ក្លាយ​ជា​គ្រាប់​បាល់​ល្អ​បំផុត​របស់ UEFA

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

UEFA Goal of The Season ជា​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​របស់ UEFA ទី​បំផុត​បាន​ប្រកាស​រក​ឃើញ​អ្នក​ឈ្នះ​ហើយ នោះ​គឺ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Mehdi Taremi ដែល​គេ​បាន​ស៊ុត​ទល់​ក្រុម​តោ​ខៀវ Chelsea។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិល​ទៅ​វគ្គ ៨ ក្រុម​កាល​ពី​រដូវ​កាល ២០២០/២១ នៅ​ថ្ងៃ​ទី ១៣ ​មេសា ក្រុម​ព័រទុយហ្គាល់ Porto ត្រូវ​តតាំង​តោ​ខៀវ Chelsea ហើយ​នៅ​ជើង​ទី ២ កីឡាករ Taremi បាន​បង្កើត​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មួយ តាម​រយៈ​បច្ចេកទេស​ផ្កាប់​ចាន​ស៊ុត​បាល់​បញ្ចូល​ទី ហើយ​នៅ​សំឡេង​គាំទ្រ​សរុប ៦០ ០០០ សំឡេង គឺ​គេ​ទទួល​បាន​ដល់​ទៅ ៣០ ភាគរយ​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​បញ្ជាក់​ថា គ្រាប់​បាល់​របស់ Taremi ក៏​បាន​យក​ឈ្នះ​នៅ​បេក្ខភាព ៩ រូប​ឯ​ទៀត​មាន​ដូច​ជា គ្រាប់​បាល់​របស់ Insigne នៅ Euro 2020, គ្រាប់​បាល់​របស់ Dele Alli នៅ Premier League និង​គ្រាប់​បាល់​របស់ Paul Pogba ក៏​ដូច​ជា Patrick Schick នៅ Euro 2020 ជា​ដើម។ ការ​វាយ​តម្លៃ​គ្រាប់​បាល់​ល្អ​បំផុត គឺ​ជ្រើសរើស​ផ្អែក​តាម​សំឡេង​អ្នក​គាំទ្រ​ជា​ធំ ហើយ​រាប់​ព្រឹត្តិការណ៍​នៅ​អឺរ៉ុប​ទាំង​អស់ មិន​ថា​តែ​បាល់ទាត់​ផ្នែក​បុរស​និង​នារី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT