Andreas Pereira សឹងតែត្រូវបានអ្នកគាំទ្រមួយចំនួនភ្លេចឈ្មោះបាត់ទៅហើយ ព្រោះគេមិនបានបង្ហាញខ្លួនអ្វីទាល់តែសោះឲ្យក្លឹប Manchester United ដោយទើបតែមកដល់ប្រកួតមិត្តភាពកន្លងទៅនេះទេ ក្រៅពីមានឈ្មោះចូលលេង គេក៏អាចបង្កើតគ្រាប់បាល់ដ៏អស្ចារ្យមិនគួរឲ្យជឿ។
បញ្ចប់នៅលទ្ធផល ២-២ ទល់ក្លឹប Brenford សម្រាប់ប្រកួតមិត្តភាពនៅឯកីឡដ្ឋាន Old Trafford ខាងក្លឹប បិសាចក្រហមរកគ្រាប់បាល់ដោយកីឡាករ Anthony Elanga និង Andreas Pereira ហើយខាង Brentford ធ្វើបានដោយ Shandon Baptiste និង Bryan Mbeumo។
មួយគ្រាប់ដ៏អស្ចារ្យនោះ គឺនៅពេលខ្សែការពាររបស់ Brenford ព្យាយាមតែតបាល់ Clear ចេញពីប្រអប់គ្រោះថ្នាក់ ក៏ធ្លាក់មកដល់ជើងរបស់ Pereira នៅក្រៅប្រអប់ ហើយគេមិនបង្អង់យូរ ក៏បានយារជើងកាប់បាល់ Volley មួយទំហឹងជើង ហោះចូលគោលដៅយ៉ាងស្អាត។ អ្នកគាំទ្រជាច្រើនបានកោតសរសើរដល់សមត្ថភាពបញ្ចប់ទីរបស់ Pereira សារនេះ ហើយសង្ឃឹមថាលោក Ole នឹងផ្តល់ឱកាសឲ្យគេខ្លះសម្រាប់រដូវកាលពេញលេញ ២០២១/២២ នាពេលខាងមុខ៕
ទស្សនាវីដេអូខាងក្រោម៖
Stop what you're doing and admire this piece of magic 😱#MUFC @AndrinhoPereira
— Manchester United (@ManUtd) July 28, 2021
ប្រភព៖ Metro