ក្លឹបជញ្ជាំងលឿង Borussia Dortmund បានប្រកាសជាផ្លូវការហើយ នៅកីឡាករដែលពាក់អាវលេខ ៧ ថ្មី បន្ទាប់ពីការចាកចេញរបស់ Jadon Sancho នោះគឺ Giovanni Reyna។ ក៏ជឿថា ប្រិយមិត្តជាច្រើនប្រហែលមិនសូវស្គាល់យុវជនរូបនេះទេ ហើយពិតជាឆ្ងល់ ហេតុអ្វីគេដល់ថ្នាក់អាវទទួលបានអាវលេខ ៧ ដ៏ពិសេសមួយនេះ?
សម្រាប់ Reyna គេលេងតំណែងបម្រើប្រយុទ្ធ តែក៏អាចប្តូរមកលេងប្រយុទ្ធស្លាបឆ្វេង ឬស្តាំម្តងម្កាលដែរ ហើយគេមានអាយុទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ និងជាកីឡាករដែលមានសញ្ជាតិអាមេរិក-ព័រទុយហ្គាល់ តែបើការលេងឲ្យជម្រើសជាតិ គេជ្រើសយកសហរដ្ឋអាមេរិក។
យុវជនដែលជាប់កុងត្រាដល់ឆ្នាំ ២០២៥ ជាមួយ Dortmund គេជាអតីតយុវជននៅ U19 ហើយទើបឡើងមកលេងឲ្យឈុតធំនៅឆ្នាំ ២០២០។ ស្ថិតិរបស់គេជាមួយក្លឹបគឺធ្វើបានល្អគួរសម ដោយ ៦៤ ប្រកួត ភាគច្រើនជាកីឡាករបម្រុង គេរកបាន ៨ គ្រាប់និង Assist ៩ លើក។
យ៉ាងណាចូលរដូវកាលថ្មី ក្រោមការដឹកនាំរបស់លោក Marco Rose គេជឿថា Reyna នឹងមានឱកាសជាប់ជម្រើសដំបូងច្រើន។ ការបង្ហាញអាវលេខ ៧ លើទីលាន យុវជនមានទេពកោសល្យរូបនេះ ទំនងជាលេចវត្តមាននៅប្រកួតបើកឆាករបស់ Dortmund ទល់ Frankfurt នៅ Bundesliga នាថ្ងៃទី ១៤ សីហា៕
ប្រភព៖ Goal