ប្រធាន​ក្លឹប Getafe ផ្ញើ​សារ​ព្រមាន​ក្លឹប Barcelona និង La Liga ទាំង​មូល អំពី​រឿងរ៉ាវ Messi

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​ក្លឹប​ Getafe លោក Angel Torres បាន​ព្រមាន​ក្លឹប Barcelona និង​ក្របខ័ណ្ឌ La Liga ទាំង​មូល ថា​នឹង​កាន់​តែ​លំបាក​នៅ​ផ្នែក​សេដ្ឋកិច្ច ប្រសិន​ជា Lionel Messi ចាកចេញ​នៅ​រដូវ​ក្តៅ​នេះ ព្រោះ​ទាំង​ដែល​កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺ​រាតត្បាត COVID-19 ហើយ ប្រសិន​បាត់បង់​តារា​ឆ្នើម​កំពូល​រូប​នេះ​ចេញ​ពី​ក្របខ័ណ្ឌ​ទៀត នោះ​បណ្តា​ក្លឹប​នឹង​កាន់​តែ​លំបាក​លើស​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុងត្រា​របស់ M10 បាន​ផុត​តាំង​ពី​ថ្ងៃ​ ៣០ ​មិថុនា​ ឆ្នាំ ២០២១ ហើយ​ពេល​នេះ​គេ​ហោះ​មក​ដល់​ទីក្រុង Barcelona វិញ​ហើយ តែ​មិន​ទាន់​បញ្ជាក់​ច្បាស់​ទេ ថា​ព្រម​បន្ត​កុងត្រា​ថ្មី ឬ​មក​ក្នុង​គោលបំណង​បែប​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​ប្រធាន​ក្លឹប Getafe ជា​ក្លឹប​មួយ​នៅ La Liga និយាយ៖ “ខ្ញុំ​បាន​ជជែក​ជាមួយ Laporta និង Tebas [ប្រធាន La Liga] ថា​មិន​អាច​អនុញ្ញាត​ឲ្យ Messi ចាកចេញ​នៅ​ឆ្នាំ​នេះ​ទេ ព្រោះ​វា​នឹង​ក្លាយ​ជា​កំហុស​ដ៏​ធំ ហើយ​ជា​ការ​សោកស្តាយ​បំផុត​មួយ ព្រោះ​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​គួរ​តែ​ចូល​និវត្ត​នៅ​អេស្ប៉ាញ ណា​មួយ​ឆ្លើយតប​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​យើង​កំពុង​ជួប​ប្រទះ​ផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ខ្ញុំ​គិត​ថា La Liga គួរ​តែ​នឹង​មាន​ការ​បត់បែន​ឡើង​វិញ ក្រោយ​ពី​បាត់បង់​ចំណូល​ជាង ១ ពាន់​លាន​អឺរ៉ូ​ដោយសារ​ជំងឺ​កូវីដ តែ​យ៉ាង​ណា​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដោយ​ចង់​ឲ្យ Messi បន្ត​នៅ ហើយ​ដូច​ជា Ronaldo ក៏​មិន​គួរ​នឹង​ចាកចេញ​ដែរ តែ​សម្រាប់​ខ្ញុំ Messi ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក គេ​ត្រូវ​តែ​ស្ថិត​ក្នុង​លីក​ដែល​ល្អ​បំផុត​ក្នុង​លោក​ដូច​គ្នា នោះ​គឺ La Liga”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT