Patrice Evra ថាក្រុម Manchester United ទិញបាន Varane គឺជារឿងល្អបំផុត ព្រោះខ្សែការពារម្នាក់នេះមានសមត្ថភាព និងបទពិសោធច្រើនមែនទែន។
ក្រុមបិសាចក្រហម បានប្រកាសពីការទិញបាន Varane ពីក្រុម Real Madrid ក្នុងតម្លៃខ្លួន៤២លានផោនជាមួយកុងត្រារហូតដល់ឆ្នាំ២០២៦ឯណោះ។ រូបគេនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងសប្ដាហ៍នេះ ហើយ។ ដោយឡែកការទិញបានកីឡាករបារាំងខាងលើនេះបានធ្វើឱ្យអ្នកគាំទ្រ Man Utd សប្បាយចិត្តជាខ្លាំង ព្រោះរូបគេជាកីឡាករមានសមត្ថភាពម្នាក់។
ដោយក្នុងនោះ Evra អតីតកីឡាករ Man Utd ម្នាក់ដែរ បាននិយាយថា៖ “Varane បានធ្វើឱ្យខ្ញុំនឹកដល់ Rio Ferdinand។ ការពារបាល់បានល្អ ទាំងខាងក្រោមនិងលើ។ គាត់ជាខ្សែការពារម្នាក់ដែលពោរពេញដោយសមត្ថភាព។ ខ្ញុំចាំបានកាលខ្ញុំលេងនៅជម្រើសជាតិបារាំងដំបូង គាត់នៅក្មេង តែគាត់ធ្វើបានល្អទៅហើយ ជាមួយល្បឿនលឿន និងការកាត់បាល់ច្បាស់”៕ប្រភព Dailymail