នារីចិន Wang សង្ឃឹម​ប្រើជំនាញ​ឈរ​ផ្តួលយុវតីកំពុង​ល្បី Victoria Lee ឲ្យសន្លប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី ចិន  Wang Luping ត្រូវ​​ឡើង​សង្វៀន​ពិភព​លោក ONE Championship លើក​ដំបូង​នា​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា​នេះ​ដោយ​ជួប​នឹង​កីឡាការិនីវ័យ​ទើប​១៧​ឆ្នាំ Victoria “The Prodigy” Lee នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: BATTLEGROUND ដែល​ផ្សាយ​ផ្ទាល់​ចេញ​ពី​ប្រទេស​សិង្ហបុរី។

Wang បាន​និយាយ​ជុំ​វិញ​ការ​ប្រកួត​​នេះ​ថា ៖«ពិភព​លោក​ទាំង​មូល​ជឿ​ថា ខ្ញុំ​នឹង​ចាញ់ Victoria។ ដោយ​សារ​នាងកំពុង​ល្បី និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដូច្នេះ​ខ្ញុំ​បាន​ចាត់​ទុក​ការ​ប្រកួត​នេះ​សំខាន់​សម្រាប់​ខ្ញុំ»។

Lee ជា​ប្អូន​ស្រី​របស់​ជើង​ឯក​ពិភព​លោកកីឡាការិនី Angela Lee និង​ជើង​ឯក​ពិភព​លោក​កីឡាករ Christian  Lee ទើប​តែ​ចុះ​កុងត្រា​ចូល ONE កាល​ពី​ខែ​កញ្ញា។

Wang និយាយ​ថា ៖«ដៃ​គូ​របស់​ខ្ញុំ​ជា​តារា​កំពុង​ល្បី។ គាត់ធំធាត់​ក្នុង​ត្រកូល​កីឡា​ដែល​ជោគជ័យ​ក្នុង​អាជីព​គុន​ចម្រុះ។ បច្ចេកទេស និង​យុទ្ធសាស្ត្រ​របស់​នាង​​ល្អ។ ​នាង​ល្បី​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ហៅ​នាង​ថា ‘The Prodigy’។ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នាឃើញ​ថា ការ​ប្រឹង​ប្រែង​តែង​តែ​សំខាន់​ជាង​ទេព​កោសល្យ»។

ការ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បាន​ជំរុញ​ឲ្យ Wang មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​​ឯង។ កីឡាការិនី​ចិន​នេះ​ចាប់​ផ្តើម​កីឡា​ដំបូង​គឺ​សាន់ដា​នៅអនុវិទ្យាល័យ ហើយ​បន្ទាប់​មក​បាន​អភិវឌ្ឍ​ចូល​គុន​ចម្រុះ។ នាង​និយាយ​ថា ៖«ខ្ញុំ​គិត​ថា ខ្ញុំ​អាច​នឹង​ឈ្នះ​ការ​ប្រកួត​នេះ ពី​ព្រោះ​ជំនាញ​វ៉ៃឈរ​របស់​ខ្ញុំ​គឺ​ល្អ​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​មេ​រៀនមួយ​ដែរ។ ខ្ញុំ​បាន​បរាជ័យ​ប្រកួត​លើក​ទី១។ ខ្ញុំ​បាន​ចាញ់​ដៃ​គូ​ដែលប្រើ​ក្បាច់​ឃ្លេ​រឹត​ដៃ​ខ្ញុំ។ ខ្ញុំ​​យល់​ថា កីឡាគុន​ចម្រុះពិត​ជា​ស្មុគ​ស្មាញ​ណាស់ ដូច្នេះ​ខ្ញុំ​ក៏​បាន​អភិវឌ្ឍ​ក្បាច់​ក្រោម​ច្រើន​ដែរ។ ការ​ប្រកួត​ដោយ​ប្រើ​ជំនាញ​ក្រោម​គឺ​សំខាន់​ដូច​ការ​វ៉ៃ​ជំនាញ​ឈរ​ដែរ»។

Wang ជា​កីឡាការិនី​ម្នាក់​ដែល​មាន​បទ​ពិសោធ​ច្រើន​ជាង Lee ទាំង​ជំនាញ​ក្រោម និង​ក្បាច់​វ៉ៃ​ឈរ ថ្វី​បើ​នាង​ទើប​លេច​មុខ​​នៅ​សង្វៀន ONE។ ពាក់​ព័ន្ធ​នឹង​ដៃ​គូ នាង​បាន​និយាយ​ថា ៖«Victoria Lee មាន​ជំនាញ​ច្បាស់​ពី​ក្បាច់​ក្រោម ដូច្នេះ​រំពឹង​ថា នឹង​ប្រើ​ជំនាញ​ឈរ​របស់​ខ្ញុំ​ដើម្បី​ផ្តួល​នាង។ បើ​ខ្ញុំ​មាន​ឱកាស ក៏​នឹង​ប្រើ​ជំនាញ​ក្រោម​ដើម្បី​ឃ្លេ​ដែរ»។

យុវតី​ Lee ជា​​ឯកជឺជីតស៊ូ​​ពិភព​លោកកម្រិត​យុវជន Pankration ពីរ​ដង ជា​ជើង​ឯក IMMAF ពិភព​លោក​យុវជន​ឆ្នាំ​២០១៩ និង​ជា​ជើង​ឯក​ចំបាប់រដ្ឋហាវ៉ៃ​ឆ្នាំ​២០២០។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​គុន​ចម្រុះ​អាជីព​លើ​ឆាក​ប្រដាល់​ពិភព​លោក​ទើប​បាន​ម្តង​ប៉ុណ្ណោះ​គឺ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​នេះ​ដោយ​បាន​ផ្តួល​កីឡាការិនី​ថៃបទ​ពិសោធ​ច្រើន Sunisa  Srisen តាមរយៈ​ក្បាច់​ឃ្លេ​ក​ឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​២។

Wang បាន​និយាយ​ថា ៖«ខ្ញុំ​គិត​ថា Victoria មិន​រស់​នៅ​តាម​ឈ្មោះ​ហៅ​ក្រៅ​របស់​នាង​​ទេ ពីព្រោះ​ទើប​តែ​ប្រកួត​បាន​ម្តង​ប៉ុណ្ណោះ។ តាម​គំនិត​ខ្ញុំ ជ័យជម្នះ​តែ​ម្ត​គត់​មិន​​អាច​បញ្ជាក់​បាន​ពី​អ្វី​ឲ្យ​ច្បាស់​លាស់​នោះ​ទេ»។

វា​ច្បាស់​ណាស់​ថា Wang មាន​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ពី​ការ​បរាជ័យ​លើក​ដំបូង​ដើម្បី​បោះ​ជំហាន​ទៅ​រក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នា​ថ្ងៃ​សៅរ៍​នេះ។ ប្រសិន​​បើ​​នាង​ទទួល​បាន​ជោគជ័យ​នោះ​ មាន​ន័យ​ថា នាងបាន​ក្លាយ​ជា​រនាំង​រារាំង​ដល់​ដំណើរ​ឆ្ពោះ​ទៅ​រក​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​របស់ Victoria នា​ពេល​អនាគត។

Wang បាន​និយាយ​ថា ៖«គោល​បំណង​វែង​របស់​ខ្ញុំ​គឺ​​​រក​ជ័យជម្នះ​ដើម្បី​បោះ​ជំហាន​​ទៅ​ប្រកួត​នឹង Angela Lee»។

  • នារីចិន Wang សង្ឃឹម​ប្រើជំនាញ​ឈរ​ផ្តួលយុវតីកំពុង​ល្បី Victoria Lee ឲ្យសន្លប់