ក្រុមកាំភ្លើងធំ Arsenal កំពុងបន្ដមហិច្ឆតារបស់ខ្លួនទៀតហើយ ដោយចង់បានខ្សែប្រយុទ្ធ Lautaro Martinez របស់ក្រុម Inter Milan ។
ក្រុម Arsenal ទិញបាន Ben White ពីក្រុម Brighton មកក្នុងតម្លៃខ្លួន៥០លានផោន និងពួកគេក៏យកបានអ្នកចាំទី Aaron Ramsdale ពីក្រុម Sheffield United ផងដែរ។ ដោយឡែកក្រុមរបស់លោក Arteta ក៏ទើបយកបានខ្សែការពារ Nuno Tavares និងបម្រើ Albert Sambi Logonga ដើម្បីមកពង្រឹងសមត្ថភាពក្រុមបន្ថែមទៀតផងដែរ។
នៅខ្វះតំបន់ប្រយុទ្ធ ក្រុម Arsenal ក៏ចាប់ចិត្តទៅលើកីឡាករ Tammy Abraham របស់ក្រុម Chelsea ផងដែរ។ តែក្រុមតោខៀវ ទាមទារតម្លៃខ្លួនរហូតដល់៤០លានផោនឯណោះ។ ដោយសារតែថ្លៃនេះហើយ ទើបបានជាក្រុមការងារលោក Arteta ងាកទៅចាប់អារម្មណ៍ Martinez របស់ក្រុម Inter Milan វិញ។ ដោយពួកគេមើលឃើញថាកីឡាករអាហ្សង់ទីនរូបនេះមានតម្លៃខ្លួនថ្លៃជាង Abraham បន្ដិច ហើយមានកម្រិតលេងខ្ពស់ជាង។ ដោយតម្លៃផ្ដាច់កុងត្រារបស់ Martinez ទំនងជា៧៧លានផោន៕ប្រភព Dailymail