មក​ដឹង​ពី​លេខ​អាវ ទំហំ​ប្រាក់​ពលកម្ម​របស់ Varane និង​ការ​រៀប​ឈុត ១១ រូប​ថ្មី​នៅ Man Utd

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ចាយ​ពេល ១០ ឆ្នាំ​នៅ Real Madrid ទី​បំផុត​ Raphael Varane បាន​សម្រេច​ការ​ផ្ទេរ​មក​កាន់​ក្លឹប​ថ្មី Manchester United ​នៅ​ថ្ងៃ​ទី ២៨ ​កក្កដា​នេះ ជាមួយ​សុពលភាព​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ពោល​គឺ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម​ដំណឹង​ការ​ផ្ទេរ​ចេញ​សារ​នេះ គឺ​គ្មាន​ការ​ដោះដូរ​កីឡាករ​ណា​មួយ​ជា​ថ្នូរ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ប្រើប្រាស់​លុយ​សុទ្ធ ប្រមាណ ៥០ លាន​អឺរ៉ូ។ តាម​ថា Real ក៏​មិន​ចង់​លក់​ដែរ តែ​ដោយសារ​ទាល់​ខ្លាំង ត្រូវ​ការ​លុយ​បង្វិល​ក្នុង​ស្ថានភាព​ការ​រាតត្បាត​ជំងឺ COVID-19។ ជាមួយ​ការ​មក​ដល់​របស់​កីឡាករ​បារាំង ទំព័រ CTS Sports សូម​ធ្វើ​ការ​បង្ហាញ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ៣ ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ទំហំ​ប្រាក់​ពលកម្ម

បើ​តាម​សារព័ត៌មាន L’Equipe បាន​ចុះ​ផ្សាយ សម្រាប់​ការ​ឈរ​ជើង​របស់ Varane នៅ Old Trafford គេ​អាច​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រហែល​នឹង​កាល​នៅ​ក្លឹប​ចាស់ Real Madrid ដែរ ហើយ​ស្មើ​នឹង​កម្រិត​ប្រធាន​ក្រុម Harry Maguire នៅ​បិសាច​ក្រហម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​ក្នុង​មួយ​សប្ដាហ៍ ខ្សែ​ការពារ​កណ្ដាល​វ័យ ២៨ ឆ្នាំ​អាច​ទទួល​បាន​ប្រាក់ ១៩០ ០០០ ផោន/សប្តាហ៍ ហើយ​នៅ​ទាប​ជាង​មិត្ត​រួម​ក្រុម​តែ ៦ រូប​ប៉ុណ្ណោះ តួ​យ៉ាង​គឺ Marcus Rashford បាន ២០០ ០០០ ផោន, Edinson Cavani បាន ២១០ ០០០ ផោន, Anthony Martial បាន ២៥០ ០០០ ផោន, Paul Pogba បាន ២៩០ ០០០ ផោន, Jadon Sancho បាន ៣៥០ ០០០ ផោន និង David de Gea បាន ៣៧៥ ០០០ ផោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) លេខ​អាវ​របស់ Varane

ដ្បិត​ខាង​ក្លឹប Man Utd មិន​ទាន់​ប្រកាស​ជា​ផ្លូវការ តែ​តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ដូចៗ​គ្នា​ថា អតីត​កីឡាករ Real Madrid រូប​នេះ នឹង​ទទួល​បាន​លេខ​អាវ​ពិសេស ជា​លេខ​ល្អ​ជាង​កាល​នៅ​ក្លឹប​ចាស់​ទៅ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​នៅ​អធិរាជ​ស Varane គេ​ធ្លាប់​ប្រើប្រាស់​អាវ​លេខ ១៩, ២ និង​ ៥ ដោយ​តាម​ថា​គេ​ក៏​ចង់​បាន​អាវ​លេខ ៤ ដែល​ជា​លេខ​អាវ​ពិសេស​របស់​ខ្លួន ធ្លាប់​ជួយ​ឲ្យ​បារាំង​លើក​ពាន FIFA World Cup ២០១៨ តែ​សារ​មុន​នោះ វា​ជាប់​នៅ​លើ​បង​ធំ​ប្រចាំ​ក្លឹប​គឺ Sergio Ramos។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ការ​ផ្ទេរ​មក Old Trafford ខាង​ក្លឹប​បិសាច​ក្រហម នឹង​ផ្តល់​ឲ្យ​មួយ​ពេញ​ចិត្ត ដោយ​ក្លឹប​នឹង​ដក​លេខ ៤ ពី​កីឡាករ Phil Jones ដែល​ក្លឹប​កំពុង​លៃលក​ចង់​លក់​ចេញ មក​ប្រគល់​ឲ្យ​ជើង​ថ្មី Varane។ នេះ​បើ​តាម​សារព័ត៌មាន The Mirror បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​បើ​គេ​ចង់​បាន​លេខ​អាវ​ចាស់ ​កាល​នៅ Real Madrid វា​ដូច​ជា​ពិបាក​បន្តិច ព្រោះ​សុទ្ធ​តែ​ជាប់​នៅ​នៅ​អាវ​កីឡាករ​សំខាន់ ដូច​ជា​លេខ ៥ ជា​របស់ Maguire, លេខ ២ របស់ Lindelof និង​លេខ ១៩ របស់ Amad។ ក្រៅ​ពី​នោះ​គេ​នៅ​មាន​ជម្រើស​លេខ​ទំនេរ​ផ្សេង​ទៀត​ដូច​ជា ១២, ២២ និង ១៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ការ​រៀប​ឈុត ១១ រូប​ល្អ​បំផុត

សារ​នេះ​យើង​មិន​ចង់​ប្រើប្រាស់​តែ​ឈ្មោះ Varane និង Sancho ដែល​ជា​ចំណូល​ថ្មី​នោះ​ទេ ព្រោះ​យើង​ជឿ​ថា Man Utd នឹង​មិន​បញ្ចប់​ការ​នាំ​យក​កីឡាករ​ត្រឹម​ប៉ុណ្ណឹង​ឡើយ ហើយ​នឹង​បន្ត​ទៅ​ចរចា​សម្រេច​ការ​នាំ​យក​ខ្សែ​ការពារ​ស្លាប​មួយ​រូប​ទៀត​គឺ Kieran Trippier របស់​ក្លឹប Atletico Madrid។ ដូច្នេះ​បង្រ្គប់​ទាំង​ Trippier យើង​គិត​ថា​ឈុត ១១ រូប​ល្អ​បំផុត​របស់ United នៅ​រដូវ​កាល​ថ្មី គួរ​តែ​ប្រើប្រាស់​ប្រព័ន្ធ ៤-៣-៣ ហើយ​ដាក់៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចាំទី: Dean Henderson
ខ្សែ​ការពារ: Kieran Trippier, Raphael Varane, Harry Maguire, Luke Shaw
ខ្សែ​បម្រើ: Scott McTominay, Bruno Fernandes, Paul Pogba
ខ្សែ​ប្រយុទ្ធ: Jadon Sancho, Edinson Cavani និង Marcus Rashford

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា United ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​មិត្តភាព ៣ ដែល​នៅ​សេសសល់​មាន​ដូច​ជា​ប៉ះ Brentford, Preston និង Everton។ ចំណែក​ឯ​ការ​បើក​ឆាក​នៅ​រដូវ​កាល ២០២១/២២ Premier League គឺ​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer នឹង​ត្រូវ​ស្វាគមន៍ Leeds United នា​វេលា​ម៉ោង ០៦:៣០ នាទី​ល្ងាច​ ថ្ងៃ​ទី ១៤ ​សីហា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT