នាំ​ឲ្យ​ស្គាល់​រាជិនី​កំពូល​សម្រស់ ២ ​ដួង ដែល​កំពុង​ដុត​អារម្មណ៍​អ្នក​គាំទ្រ​នៅ​អូឡាំពិក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ ក្នុង​ទីក្រុង​តូក្យូ ឆ្នាំ ២០២១ មាន​វិញ្ញាសា​ចំនួន ៣៣ ផ្សេងៗ​ពី​គ្នា ហើយ​មាន​អត្តពលិក​ជាង ១១ ០០០ នាក់​បាន​មក​ចូលរួម។ យ៉ាង​ណា​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ យើង​ឃើញ​ថា​អ្នក​គាំទ្រ ជា​ពិសេស​បុរសៗ ហាក់​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​អត្តពលិក​ផ្នែក​នារី ៣ រូប ដែល​មាន​សម្រស់​ស្រស់​ស្អាត​ដាច់​គេ ហើយ​មាន​ទាំង​នៅ​ប៉ែក​អាស៊ី​និង​អឺរ៉ុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​មាន​ដូច​ជា​អត្តពលិក​ផ្នែក​រត់​ប្រណាំង Alica Schmmidt អត្តពលិក​ផ្នែក​លោត Ami Kodama និង​អត្តពលិក​ផ្នែក​បាញ់​ធ្នូ Tzuyu។ យើង​បង្ហាញ​រឿងរ៉ាវ​មួយ​ចំនួន​ពី​អ្នក​ទាំង​បី​ដូច​ត​ទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) អត្តពលិក​វិញ្ញាសា​លោត​វែង Ami Kodama

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ជា​អត្តពលិក​ផ្នែក​កីឡា​លោត​វែង ដោយ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​ប្រទេស​កំណើត​សារ​នេះ នាង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kodama ក្រៅ​ពី​មាន​ទេពកោសល្យ​ខាង​ផ្នែក​កីឡា ទៅ​មើល​រូប​សម្រស់​របស់​នាង​ក៏​មិន​ណយ​នោះ​ដែរ ហើយ​បាន​ឆក់​យក​បេះដូង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន។ ដោយ​បុរស​ខិល​ខ្លះ​ថែម​ទាំង​និយាយ​ថា៖ “នៅ​អូឡាំពិក​នាង​អាច​បាន​លេខ ៥ តែ​នៅ​ក្នុង​បេះដូង​ខ្ញុំ​ Kodama តែងតែ​ស្ថិត​នៅ​លេខ ១ និង​ឈ្នះ​មេដាយ​មាស​ជានិច្ច”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) អត្តពលិក​វិញ្ញាសា​រត់​បណ្ដាក់ Alica Schmidt​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​អ្នក​តាមដាន​ទំព័រ CTS Sports ប្រហែល​ជា​បាន​ស្គាល់​រួច​មក​ហើយ នៅ​គ្រូ​បង្វឹក​កាយសម្បទា​នៅ​ក្លឹប Borussia Dortmund ដែល​មាន​វ័យ​ទើប​តែ ២២ ឆ្នាំ។ នាង​ក៏​ធ្លាប់​ជាប់​ឈ្មោះ​ជា​អត្តពលិក​ដែល​មាន​រូបរាង​ស៊ិចស៊ី​បំផុត​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​អូឡាំពិក​សារ​នេះ កីឡាការនី​សញ្ជាតិ​អាល្លឺម៉ង់ កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​និង​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់បណ្តាញសង្គម។ លើស​ពី​រូប​សម្រស់​ដ៏​ស្រស់​ស្អាត Alica ក៏​ធ្លាប់​បង្កើត​សមិទ្ធផល​ជោគជ័យ​ជា​ច្រើន​កាល​ពី​អតីតកាល ដោយ​កាល​ពី​ឆ្នាំ ២០១៧ នាង​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​នៅ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អឺរ៉ុប​ក្រោម​អាយុ ២០ ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០១៩ ឈ្នះ​មេដាយ​សម្រិត​ សម្រាប់​ផ្នែក​ក្រោម​អាយុ ២៣ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) អត្តពលិក​វិញ្ញាសា​បាញ់​ធ្នូ Tzuyu

Tzuyu ជា​សមាជិក​ក្រុម​បាញ់ធ្នូ​ឈ្មោះ​ថា Twice ហើយ​នាង​ជា​កីឡាការនី​ដែល​មាន​ដើម​កំណើត​នៅ​ឯ​តៃវ៉ាន់ ដែល​ខុស​ពី​ការ​យល់​ឃើញ​មួយ​ចំនួន​របស់​អ្នក​គាំទ្រ គិត​ថា​នាង​ស្ថិត​នៅ​​កូរ៉េ​ខាង​ត្បូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​អ្វី​ដែល​ចង់​បញ្ជាក់​កុំ​ឲ្យ​គ្នា​យើង​ភ័ន្តច្រឡំ​នោះ គឺ​រូបភាព​របស់​នាង​មិន​មែន​ស្ថិត​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​នោះ​ទេ ដោយ​នេះ​គ្រាន់​ជា​ការ​ចែកចាយ​រូបភាព​ចាស់​ត​គ្នា​ពី​អ្នក​គាំទ្រ​ប៉ុណ្ណោះ តែ​ចៃដន្យ​អី​វា​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នៅ​កំឡុង​ព្រឹត្តិការណ៍​ក្នុង​ទីក្រុង Tokyo ​កំពុង​ដំណើរការ ទើប​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​បែប​ហ្នឹង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ជា​ច្រើន​ដាក់​រហស្សនាម​ឲ្យ​ Tzuyu ថា​ជា “តុក្កតា​បាញ់​ធ្នូ” ដែល​មាន​សម្រស់​ស្រស់​ស្អាត​បំផុត ​ប្រៀប​ដូច​ជា​តារា​ស្រី​ក្នុង​ខ្សែ​ភាពយន្ត​​អ៊ីចឹង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT