លោក John Terry អតីតកីឡាករឆ្នើមម្នាក់ ដែលចំណាយពេល៣ឆ្នាំជាគ្រូជំនួសនោះ ពេលនេះបានលាឈប់ពីតំណែងហើយនៅក្រុម Aston Villa ។
Terry អតីតខ្សែការពារឆ្នើមរបស់ Chelsea និងក្រុមជម្រើសជាតិអង់គ្លេសនោះ បានធ្វើជាគ្រួជំនួសរបស់លោក Dean Smith ៣ឆ្នាំមកហើយ និងក្លាយជាចំណែកមួយជួយក្រុមនេះបន្ដវត្តមានលេងនៅ Premier League ផងដែរ។ បុរសវ័យ៤០ឆ្នាំ បានសម្រេចចិត្តចាកចេញពីការងារគ្រូជំនួសនៅ Aston Villa កាលពីម្សិលមិញនេះ ដោយទំនងជាចង់ចាប់អាជីពជាគ្រូធំនៅក្លឹបណាមួយហើយ។
ជាមួយការចាកចេញរបស់ Terry នេះដែរ បានធ្វើឱ្យលោក Smith គ្រូបង្វឹកក្រុម Aston Villa បាននិយាយថា៖ “ខ្ញុំពិបាកចិត្តដែរ ដែលបាត់គាត់ទៅ ប៉ុន្តែខ្ញុំយល់និងគោរពការសម្រេចចិត្តរបស់គាត់។ គាត់បានចូលរួមចំណែកធំក្នុងក្រុមកន្លងមក ហើយខ្ញុំជឿជាក់ថាគាត់នឹងទទួលបានការងារដែលគាត់ចង់ធ្វើក្នុងពេលឆាប់ៗមិនខាន”៕ប្រភព Dailymail