អតីតខ្សែប្រយុទ្ធ Ronaldinho ចង់ឃើញ Lionel Messi បន្ដលេងឱ្យក្រុម FC Barcelona ទៀត និងលេងរហូតដល់រូបគេចូលនិវត្តន៍ ហើយក្លឹបទុកអាវលេខ១០របស់គេតែម្ដង។
Messi នៅមិនទាន់សម្រេចផ្លូវការបន្ដកុងត្រាលេងឱ្យក្រុម Barcelona ទៀតនោះទេ។ ដោយពេលនេះបើទោះជាក្រុមអ្នកមានបុណ្យមានទំនុកចិត្តថានឹងបន្ដកុងត្រាបាន ក៏គេនៅក្នុង Free Agent នៅឡើយដែរ។ ការមិនច្បាស់លាស់នៅឡើយនេះហើយ ទើបបានជាមានមតិច្រើនចេះតែនិយាយចំពោះអនាគតរបស់ប្រធានក្រុមរូបនេះ។
ដោយក្នុងនោះ Ronaldinho អតីតកីឡាករ Barcelona ដែរ បាននិយាយថា៖ “Messi ត្រូវតែបន្ដនៅ។ ខ្ញុំសង្ឃឹមថាគាត់នឹងនៅមានពេលយូរទៀតមុនចូលនិវត្តន៍។ នៅពេលនោះ ពេលគាត់ចាកចេញទៅ លេខ១០របស់គាត់នឹងនៅពីក្រោយគាត់រហូត ហើយគ្មាននរណាមកពាក់បន្ដទៀតនោះទេ”៕ប្រភព Marca