ក្រុម Barcelona និង Neymar បានសម្រេចបញ្ចប់រាល់ពាក្យបណ្ដឹងទាំងអស់ ក្រោយពីពួកគេប្ដឹងផ្ដល់គ្នាអស់រយៈពេល៤ឆ្នាំមកហើយ។
រឿងរ៉ាវដំបូងនោះ គឺ Barcelona បានប្ដឹងទៅ Neymar ពីបទរំលោភភាពស្មោះត្រង់ ដោយរួមគំនិតគ្នាជាមួយ PSG ដើម្បីនាំយករូបគេចេញពីអេស្ប៉ាញទៅលេងនៅបារាំងបាន។ ដោយក្រុមអ្នកមានបុណ្យបានអះអាងថាខ្សែប្រយុទ្ធប្រេស៊ីល ជាអ្នកជួយ PSG ច្រើនក្នុងការទិញយករូបគេទៅ។ ដោយឡែកខាង Neymar បានប្ដឹងទាមទារប្រាក់ ដែលមានក្នុងកុងត្រារបស់គេមុនចាកចេញទៅ PSG ។
ការប្ដឹងផ្ដល់គ្នាតាំងពីឆ្នាំ២០១៧មកនោះ គឺមិនមានដំណោះស្រាយចេញទេ រហូតដល់ពេលនេះទើបភាគីទាំងសងខាងបានឈានដល់ចំណុចមួយ ពោលគឺបញ្ចប់រាល់បញ្ហាទាំងអស់តែម្ដង។ ដោយនេះមានន័យថាភាគីទាំង២នេះ នឹងមិនមានអ្នកឈ្នះ ចាញ់អ្វីឡើយ៕
ប្រភព៖ Marca