ក្រុម Spurs បានប្រកាសចុះកុងត្រាយកខ្សែបម្រើ Bryan Gil ពីក្រុម Sevilla មកបានហើយក្នុងតម្លៃ២១លានផោន ខណៈដែល Erik Lamela ក៏ត្រូវផ្លាស់ទៅ Sevilla វិញដែរ។
ក្រុម Spurs មមាញឹកក្នុងការដោះដូរទីផ្សារនារដូវកាលនេះ។ ដោយកីឡាករដំបូងដែលគេទិញបាននោះគឺអ្នកចាំទី Pierluigi Gollini ពីក្រុម Atalanta ក្រោមលក្ខខណ្ឌខ្ចីជើងសិន។ ខណៈដែលកីឡាករទី២នោះ គឺខ្សែបម្រើ Bryan Gil ពីក្រុម Sevilla នេះឯង។ ការយកកីឡាកររូបនេះបាន គឺក្រុម Spurs ក៏បានប្រគល់ Lamela ទៅឱ្យក្រុមអេស្ប៉ាញវិញផងដែរ។
ដោយ Lamela ទៅលេងនៅ Sevilla នោះមានកុងត្រា៣ឆ្នាំ។ រូបគេបានចូលរួមហ្វឹកហាត់ជាមួយក្រុមភ្លាមតែម្ដង។ ដោយឡែក Gil វិញ កាលពីរដូវកាលមុនលេងឱ្យក្រុម Eibar ក្នងលក្ខខណ្ឌខ្ចីជើងពី Sevilla ទៅទេ។ ១រដូវកាលនោះ បានធ្វើឱ្យ Spurs ពេញចិត្តជាមួយកីឡាករវ័យ២០ឆ្នាំនេះ រហូតដល់ទិញយកក្នុងតម្លៃថ២១លានផោនតែម្ដង៕ប្រភព Dailymail