អត្តពលិកកម្ពុជាកំពុងបន្តការហ្វឹកហាត់ ជាមួយអត្តពលិកចម្រុះជាតិសាសន៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្តពលិកកម្ពុជាលើ២ប្រភេទកីឡា គឺហែលទឹក និងអត្តពលកម្ម កំពុងបន្តការហ្វឹកហាត់នៅទីលានជាមួយអត្តពលិកចម្រុះជាតិសាសន៍ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០នៅកីឡដ្ឋានទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីត្រៀមការប្រកួតជាផ្លូវការ នាចុងសប្តាហ៍នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្ម សម្រាប់អូឡាំពិកហ្គេមនេះ បានបញ្ជាក់ពីប្រទេសជប៉ុនមកថា ជារៀងរាល់ថ្ងៃ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាហែលទឹក២នាក់ គឺហែម ប៉ុច និងឃឿន ប៊ុនពេជ្រមរកត និងកីឡាករអត្តពលកម្ម ប៉ែន សុគង់ កំពុងបន្តការហ្វឹកហាត់យ៉ាងសកម្ម ដោយទឹកចិត្តមុះមុត នៅតាមការកំណត់នៃទីលានរបស់គណៈកម្មការបច្ចេកទេស។ អត្តពលិកកម្ពុជាទាំង៣នាក់កំពុងបន្តការហ្វឹកហាត់ជាមួយក្រុមកីឡាករ កីឡាការិនីចម្រុះជាតិសាសន៍ ដែលត្រៀមប្រកួតនាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដែលបានដំណើការជាផ្លូវការពីថ្ងៃទី២៣ ខែកក្ក ដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយបេសកកម្មរូបនេះបន្ថែមថា គ្រូបង្វឹកនៃប្រភេទកីឡាទាំងពីររបស់កម្ពុជាកំពុងជំរុញការហ្វឹកហាត់ដល់កីឡាករ កីឡាការិនីរៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមការប្រកួតឱ្យបានកាន់តែល្អប្រសើរ ជាពិសេសគឺសម្រួចគោលដៅឈានទៅបំបែកកំណត់ត្រាសិទ្ធផលខ្លួនឯង នៅក្នុងការប្រកួតកម្រិតខ្ពស់ជាងគេបំផុត របស់ពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះ។ ជាមួយគ្នានោះ យើងក៏ឆ្លៀតពិនិត្យមើលបច្ចេកទេសរបស់កីឡាករ កីឡាការិនី នៃប្រទេស     ផ្សេងៗ ដើម្បីជាការដកស្រង់បទពិសោធន៍នៃការហ្វឹកហាត់បន្ថែមទៀត។ ឯកឧត្តម វ៉ាត់ ចំរើន ដែលកំពុងដឹកនាំក្រុមប្រតិភូ-អត្តពលិកកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ តែងតែបានលើកទឹកចិត្តដល់ពួកគេ ដើម្បីសម្រួចបច្ចេកទេសសម្រាប់ការប្រកួតឱ្យកាន់តែប្រសើរបន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០(Tokyo Olympic Games 2020) បានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានប្រតិភូ និងអត្តពលិកប្រមាណ ២០៥ប្រទេស បានចូលរួម ក្នុងនោះក៏មានវត្តមានប្រតិភូ-អត្តពលិកកម្ពុជាចំនួន ៨រូបក៏បានចូលរួម និងដង្ហែរក្បួនបង្ហាញទង់ជាតិកម្ពុជា នៅក្នុងការប្រកួតពិភពលោកនេះផងដែរ ។ ដែលបង្ហាញពីឧត្តមភាព មោទនភាពជាតិលើឆាកអន្តរជាតិផងដែរ។ ការប្រកួតកីឡាអូឡាំពិកនេះ គឺកម្ពុជាមានកីឡាករ-កីឡាការិនី៣នាក់ លើ២ប្រភេទកីឡាចូលរួមប្រកួត គឺប្រភេទកីឡាហែលទឹក ២នាក់ គឺកីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរីដូចគ្នា និងប្រភេទកីឡាអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT