Sancho ហក់​មក​លេខ ២ នៅ​បញ្ជី​កីឡាករ​មាន​ហាងឆេង​ខ្ពស់​បំផុត​ទាំង ១០ នៅ PL

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Raheem Sterling និង Marcus Rashford ដែល​ធ្លាប់​តែ​មាន​ហាងឆេង​ថ្លៃ​ខ្លួន​លើស​ពី ១០០ លាន​អឺរ៉ូ ទី​បំផុត​បាន​ធ្លាក់​ចុះ​វិញ​ហើយ​នៅ​រយៈ​ពេល​ចុង​ក្រោយ។ បើ​តាម​ទិន្នន័យ​ថ្មី ចុះ​ផ្សាយ​ដោយ TransferMarkt បាន​ធ្វើ​ការ​អាប់ដែត​នៅ​ហាងឆេង​ថ្លៃ​ខ្លួន​កីឡាករ​ខ្ពស់​បំផុត​ទាំង ១០ ​ប្រចាំ​ក្របខ័ណ្ឌ Premier League ហើយ​យើង​សង្កេត​ឃើញ​មាន​កូន​បិសាច​ ដល់​ទៅ ៣ រូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ថា ហាងឆេង​ថ្លៃ​ខ្លួន​កីឡាករ គឺ​ខុស​ពី​តម្លៃ​ផ្ទេរ​ចេញ​សម្រេច ហើយ​វា​មាន​ការ​ឡើង​ចុះ ផ្អែក​ទៅ​តាម​ការ​វាយ​តម្លៃ​លើ​គុណភាព​នៃ​ការ​បង្ហាញ​លើ​ទីលាន កត្តា​អាយុ កត្តា​សុពលភាព​កុងត្រា​ដែល​នៅ​សេសសល់ និង​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន។ តោះ​យើង​ទៅ​មើល​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ត​ទៅ៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០) Phil Foden កីឡាករ​ក្លឹប Man City តម្លៃ ៨០ លាន​អឺរ៉ូ
=៧) Sadio Mane កីឡាករ​ក្លឹប Liverpool តម្លៃ ៨៥ លាន​អឺរ៉ូ
=៧) Son Heung-min កីឡាករ​ក្លឹប Tottenham Hotspur ​តម្លៃ ៨៥ លាន​អឺរ៉ូ
=៧) Marcus Rashford ​កីឡាករ​ក្លឹប Man Utd ​តម្លៃ​ ៨៥ លាន​អឺរ៉ូ
=៥) Bruno Fernandes ​កីឡាករ​ក្លឹប Man Utd ​តម្លៃ​ ៩០ លាន​អឺរ៉ូ
=៥) Raheem Sterling ​កីឡាករ​ក្លឹប Man City ​តម្លៃ ៩០ លាន​អឺរ៉ូ
=២) Kevin de Bruyne ​កីឡាករ​ក្លឹប Man City ​តម្លៃ ១០០ លាន​អឺរ៉ូ
=២) Mohamed Salah ​កីឡាករ​ក្លឹប Liverpool ​តម្លៃ ១០០ លាន​អឺរ៉ូ
=២) Jadon Sancho ​កីឡាករ​ក្លឹប Man Utd ​តម្លៃ ១០០ លាន​អឺរ៉ូ
១) Harry Kane កីឡាករក្លឹប Tottenham Hotspur ​តម្លៃ ១២០ លាន​អឺរ៉ូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ទាំង ១០ យើង​ក៏​មាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ២ ពាក់ព័ន្ធ​នឹង Son ក៏​ដូច​ជា Kane ដែល​ជា​កីឡាករ​រួម​ទ្រនំ នៅ​ក្លឹប​មាន់​ខ្នាយ​មាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​ម្ចាស់​អាវ​លេខ ៧ សញ្ជាតិ​កូរ៉េ​ខាង​ត្បូង ក៏​ទើប​តែ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៥ ដែល​នេះ​ជា​ដំណឹង​ភ្ញាក់ផ្អើល​មួយ ព្រោះ​មតិ​ភាគ​ច្រើន​គិត​ថា Son គួរ​តែ​ដល់​ពេលវេលា​ចាកចេញ​ពី Spurs ហើយ ព្រោះ​អី​នៅ​ទី​នោះ​គឺ​គ្មាន​ឱកាស​អាច​ជោគជ័យ​ការ​ឈ្នះ​ពាន​រង្វាន់​ធំ​ណា​មួយ​ឡើយ ជាក់ស្តែង​ដូច​រដូវ​កាល​ថ្មី ២០២១/២២ ពួក​គេ​ក៏​គ្មាន​កៅអី​ទៅ​ចូលរួម​នៅ​ព្រឹត្តិការណ៍ Europa League ថែម​ទៀត ពោល​បាន​ត្រឹម​ពាន​លំដាប់​ទី ៣ Europa Conference League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រី​ឯ Harry Kane មាន​ភាគរយ​ច្រើន អាច​នឹង​ចាកចេញ ជា​ជាង​ការ​បន្ត​នៅ ព្រោះ​សាមី​ខ្លួន​ទំនង​ជា​គិត​ថា ដល់​ពេល​ហើយ​ក្នុង​ការ​ផ្លាស់ប្តូរ ទាន់​ពេល​គុណភាព​លេង​របស់​ខ្លួន​ស្ថិត​នៅ​កម្រិត​ដ៏​ខ្ពស់​ស្រាប់​ផង។ គោលដៅ​អាទិភាព​របស់​កីឡាករ​អង់គ្លេស គឺ​ការ​ចង់​ឈ្នះ​ពាន​រង្វាន់ មិន​ថា​តែ​ពាន​ក្នុង​ស្រុក និង​ពាន​ប្រចាំ​តំបន់​អឺរ៉ុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​ការ​ចាយ​ពេល​នៅ Spurs ជាង ១០ ឆ្នាំ​មក​នេះ ខ្សែ​ប្រយុទ្ធ​កណ្តាល​ Kane ពូកែ​ខាង​បញ្ចប់​ទី​ដែរ ដោយ​រក​បាន​ច្រើន​ជាង ២០០ គ្រាប់ តែ​កុំ​ថា​ឡើយ​ត្រឹម​ពាន FA Cup ឬ League Cup ក៏​គេ​មិន​ទាន់​បាន​ស្គាល់​រសជាតិ​សូម្បីម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគរយ​ច្រើន​កីឡាករ​វ័យ ២៧ ឆ្នាំ អាច​ជា​ផ្ទេរ​ទៅ​ក្លឹប Manchester City ព្រោះ​លឺ​ដំណឹង​ថា​ភាគី​ក្លឹប​មេឃ​ខៀវ និង​កីឡាករ​ បាន​ចរចា​ត្រូវរ៉ូវ​អស់​ហើយ​រឿង​ថ្លៃ​ពលកម្ម ដោយ​ហ៊ាន​ផ្តល់​ឲ្យ ៤០០ ០០០ ផោន/សប្តាហ៍ ល្មម​រុញ​ Kane ឲ្យឈរ​ឈ្មោះ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ប្រចាំ​លីគ​កំពូល​អង់គ្លេស។ យ៉ាង​ណា​បច្ចប្បន្ន នៅ​ទាក់​ទើរ​រឿង​ចរចា​តម្លៃ​ផ្ទេរ​ជាមួយ​ក្លឹប Spurs ព្រោះ​ពួក​គេ​ទាមទារ​ដល់​ទៅ ១៥០ លាន​ផោន ស្រប​ពេល​ដែល City ចង់​ផ្តល់​ឲ្យ​ត្រឹម ១០០ លាន​ស្តើង​តែ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា រដូវ​កាល​ថ្មី ២០២១/២២ នៅ Premier League នឹង​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី ១៣ ​សីហា ឆ្នាំ ២០២១ ហើយ​បញ្ចប់​ទៅ​វិញ នៅ​ថ្ងៃ​ទី ២២ ឧសភា ឆ្នាំ ២០២២។ ជំនួប​បើក​ឆាក​ជុំ​ទី ១ មាន​គូ​ពិសេសៗ​ដូច​ជា Man Utd ប៉ះ Leeds, Leicester City ប៉ះ Wolves និង Tottenham ប៉ះ Man City ហើយ​សុទ្ធ​តែ​ការ​ប្រកួត​លេង​ពី​ក្បាល​ល្ងាច​ទៅ មិន​ទាមទារ​ឲ្យ​គ្នា​យើង​ដាច់​យប់​ដូច​ព្រឹត្តិការណ៍​របស់ UEFA នោះ​ឡើយ។ ការ​ប្រកួត​ធំៗ​នៅ Premier League ប្រិយមិត្ត​អាច​ទស្សនា​បាន​យ៉ាង​រហ័ស នៅ​លើ​ទំព័រ CTS Sports៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TransferMarkt​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT