អ្នក​ប្រណាំង​ម៉ូតូ​ម្នាក់ ​ត្រូវ​ពិន័យ​មិន​ឱ្យ​ប្រណាំង​១​ជីវិត ដោយសារ​កំហុស​ធំ​នេះ

Romano Fenati ​ត្រូវ​បាន​សមាជិក​ក្រុម​បណ្ដេញ​ចេញ ​និង​ត្រូវ​ជាប់​ពិន័យ​មិន​ឱ្យ​ប្រកួត​១​ជីវិត ក្រោយ​ពី​រក​ឃើញ​ថា​រូបគេ​ព្យាយាម​ទៅ​ចាប់​ហ្វ្រាំង​ដៃ​គូ​ប្រកួត ​ក្នុង​ល្បឿន 140mph ​ក្នុង​ការ​ប្រកួត​នៅ San Marino ។

ការ​ប្រកួត San Marino Moto2 ​មាន​រឿង​ចម្លែក​និង​កម្រ​មាន​បំផុត​បាន​កើត​ឡើង ​ដោយ​កីឡាករ Fenati ​បាន​បង្ក​កំហុស ​មិន​អាច​លើក​លែង​បាន ​យក​ដៃ​ទៅ​ចាប់​ហ្រ្វាំង​កីឡាករ​អ៊ីតាលី Stefano

Manzi ​អំឡុង​ពេល​ប្រកួត ល្បឿន​ដល់ 140 mph ​ទៅ​ហើយ​នោះ។ ការ​ធ្វើ​ដូច្នេះ​ពិត​ជា​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ ប៉ុន្តែ​ជា​សំណាង​ហើយ​ ដែល​ Manzi ​មិន​ដួល​នោះ។

ក្រោយ​កើត​ហេតុ​នេះ​ភ្លាម Fenati ​បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​វា​ជា​

កំហុស​ធំ​ពេក ​ទើប​ក្រុម​របស់​គេ​សម្រេច​បណ្ដេញ​រូបគេ​ចោល ​និង​ដាក់​បម្រាម​ហាម​ប្រកួត​ប្រណាំង​ម៉ូតូ​១​ជីវិត​តែ​ម្ដង។

សូម​បញ្ជាក់​នេះ​ជា​លើក​ទី​២​ហើយ ដែល​កីឡាករ​រូប​នេះ​បង្ក​រឿង​ដូច្នេះ ខណៈ​ដែល​លើក​ទី​១​នោះ រូបគេ​បាន​យក​ជើង​ធាក់​ដៃ​គូ​ប្រកួត៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT