ធ្លាប់​តែ​ឃើញ​កីឡាករ​បាល់ទាត់​ទៅ​ហែហូរ តើ​អាហារ​មួយ​ពេល​នៅ​ហាង​របស់ Salt Bae ត្រូវ​ចំណាយ​ប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Nusret Gokce ឬ​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Salt Bae ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ចុងភៅ​និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​លក់​សាច់ Steak ដល់​ល្បី​ឈ្មោះ​នៅ​ឯ​ប្រទេស​ទួរគី។ ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​បុរស​វ័យ ៣៧ ឆ្នាំ គឺ​លោក​មាន​កាយសម្បទា​មើល​ទៅ​យ៉ាង​សង្ហារ ហើយ​ក្រោយ​ពេល​លើក​សាច់ Steak មក​ដល់​តុ​ភ្ញៀវ លោក​រមែង​ប្រើ​ស្តាយ៍​យក​ដៃ​រោយ​អំបិល ដែល​វា​បាន​ក្លាយ​ជា​ទំនោរ​ដ៏​ពេញ​និយម​មួយ​ពាសពេញ​សកលលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Gokceបាន​ចាប់ផ្ដើម​បើក​ដំណើរការ​ភោជនីយដ្ឋាន​ទី ១ ​របស់​ខ្លួន​នៅ​ឯ​ទីក្រុង​ Istanbul ប្រទេស​ទួរគី តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ តែ​ទើប​មក​ដល់​ដើម​ឆ្នាំ ២០១៧ នេះ​ទេ កេរ​ឈ្មោះ​របស់​លោក​ហាក់​ចាប់​ឡើង​កូដ​ខ្លាំង តាម​រយៈ​វីដេអូ​ដែល​ចែកចាយ​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម ពាក់ព័ន្ធ​នឹង​ស្ទាយ​នៃ​ការ​កាត់​សាច់ និង​ការ​រោយ​អំបិល​ដែល​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច។ វីដេអូ​នោះ​ទទួល​បាន​ការ​ទស្សនា​ច្រើន​ជាង ១០ លាន​ដង ហើយ​មក​ទល់​ពេល​នេះ​គណនី​ Instagram របស់ Salt Bae មាន​ការ​ចុច Follow ជាង ៣៦ លាន​ដង​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនោរ​នេះ​ក៏​បាន​អូស​ទាញ​មេ​ដឹកនាំ​ពិភពលោក​ធំៗ និង​បុគ្គល​ល្បីៗ​ជា​ច្រើន​នៅ​គ្រប់​វិស័យ ឲ្យ​ចាយ​ពេល​និង​ថវិកា​មក​ហាង​របស់​លោក​ដើម្បី​ភ្លក់​រសជាតិ​អាហារ និង​ចង់​ឃើញ​ស្ទាយ​រោយ​អំបិល ដ៏​គួរ​ឲ្យ​អស់​សំណើច​មួយ​នេះ។ ផ្សារ​ភ្ជាប់​ទៅ​ក្នុង​វិស័យ​កីឡា​បាល់ទាត់ យើង​ក៏​បាន​ឃើញ​តារា​ឆ្នើម​កំពូល​ជា​ច្រើន​រូប​ផង​ដែរ ដែល​ធ្លាប់​រំលេច​វត្តមាន​នៅ​ទី​នោះ មិន​ថា​តែ​ហាង​ដែល​មាន​ទីតាំង​នៅ​ឌូបៃ, ទួរគី, សហរដ្ឋអាមេរិក​និង​អង់គ្លេស​ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម​យើង​បង្ហាញ​រូបភាព​និង​វីដេអូ​កីឡាករ​បាល់ទាត់​ល្បីៗ ​ដែល​ធ្លាប់​មាន​វត្តមាន​នៅ​ភោជនីយដ្ឋាន​របស់ Salt Bae មុន​ធ្វើ​ការ​ទម្លាយ​ពី​តម្លៃ​នៃ​អាហារ​មួយ​ចំនួន​នៅ​ទី​នោះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​ថត​រូបភាព​វិក្កយបត្រ​មួយ​សន្លឹក​នៅ​ហាង Nurs-Et របស់ Salt Bae ផ្ទាល់ ដែល​អតិជន​ ៦ នាក់​បាន​ទៅ​ទទួល​ទាន គឺ​ពួក​គេ​ចំណាយ​អស់​ជាង ៦ ពាន់​ដុល្លារ​ក្នុង​មួយ​ពេល។ ដោយ​នេះ​រាប់​ទាំង​តម្លៃ​ស្រា​ក្រហម និង​តម្លៃ​ Steak ក៏​ដូច​ជា​អាហារ​សម្រន់​មួយ​ចំនួន។ យើង​សង្ខេប​តម្លៃ​អាហារ​ធំៗ​ដូច​ខាង​ក្រោម៖

  • កាហ្វេ Espresso មួយ​កែវ​តម្លៃ ៥,៩៥ ដុល្លារ
  • ទឹក​ក្រូច Sprite ​តម្លៃ ១០ ដុល្លារ
  • ប្រភេទ​សាច់ Steak ធម្មតា​ តម្លៃ​ទូទៅ​ចន្លោះ​ពី ១០០ ទៅ ៣០០ ដុល្លារ
  • សាច់​ Steak ដែល​មាន​រុំ​អាលុយមីញ៉ូម​ដូច​ជា​មាស ១ ឈុត​តម្លៃ ១ ០០០ ដុល្លារ
  • ស្រា (ដូច​បង្ហាញ​ក្នុង​រូប) តម្លៃ ១ ៥០០ ដុល្លារ/ដប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះជាមធ្យមយើងអាចសន្មត់បានថា កីឡាករបាល់ទាត់ដែលទៅចង់ជួប Salt Bae ក៏ចាយយ៉ាងតូចចន្លោះពី ១ ពាន់ ទៅ ២ ពាន់ដុល្លារ ឬច្រើនជាងនោះសម្រាប់អាហារមួយពេល។ ប៉ុន្តែសម្រាប់ពួកគេអាចមិនជាបញ្ហាអ្វីទេ ព្រោះកាកលុយត្រឹមប៉ុណ្ណឹងៗ ដកដង្ហើមចោលតែប៉ុន្មាននាទីក៏ល្មមកាត់កងគ្នារួច។ ចុះសម្រាប់គ្នាយើងវិញ យល់​ឃើញ​បែប​ណា​ដែរ? តើមាន​បំណង​ចង់​ទៅ​ភ្លក់​ Steak នៅ​ទី​នោះ​ឬ​អត់?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT