[ផ្លូវការ] ពីគ្រូមើលថែបណ្តោះអាសន្ន Ole តស៊ូដល់បានកុងត្រាថ្មី ៤ ឆ្នាំទៀតពី Man Utd

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​បិសាច​ក្រហម​បាន​ប្រកាស​មុន​នេះ​បន្តិច អំពី​ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​សម្រាប់​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ដល់​ឆ្នាំ ២០២៤ ជាមួយ​នឹង​សិទ្ធ​ពិសេស​នៃ​ការ​បន្ត​រយៈ​ពេល ១ ឆ្នាំ​បន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បន្ត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្លឹប​មើល​ឃើញ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​ដែល​បុរស​សញ្ជាតិ​ន័រវែស​សម្រេច​បាន​កន្លង​មក ហើយ​ក៏​មិន​ឃើញ​មាន​បញ្ហា​រកាំរកូស​ជាមួយ​បណ្តា​កីឡាករ​ណា​នោះ​ដែរ។ វា​កើត​ឡើង​ក្រោយ​តែ​រយៈ​ពេល​ ១ ​ថ្ងៃ​នៃ​ការ​ប្រកាស​បង្ហាញ​ខ្លួន Jadon Sancho ហើយ​ត្រៀម​នឹង​ប្រកាស Raphael Varane នៅ​ពេល​ខាង​មុខ​ទៀត​ក៏​ថា​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា លោក Solskjaer បាន​ចូល​មក​ដឹកនាំ​នៅ Old Trafford តាំង​ពី​ថ្ងៃ​ទី ២៨ ​មិនា ឆ្នាំ ២០១៩ ដោយ​ឆ្លង​កាត់ ១៥១ ប្រកួត បុរស​វ័យ ៤៨ ឆ្នាំ ដឹកនាំ​ក្រុម​ឈ្នះ ៨៥ ស្មើ ៣២ និង​ចាញ់ ៣៤ ដោយ​រក​បាន ២៩៥ គ្រាប់​និង​របូត ១៥៩ គ្រាប់ ស្ថិតិ PPM គឺ ១,៩០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​ក្លឹប​បាន​ចុះ​ផ្សាយ​ថា៖ “Ole Gunnar Solskjaer បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​នៅ Manchester United ដោយ​យើង​នឹង​ឃើញ​គាត់​ឈរ​ជើង​យ៉ាង​ហោច​ណាស់​ដល់​ឆ្នាំ ២០២៤ ជាមួយ​នឹង​ជម្រើស​បន្ត​មួយ​ឆ្នាំ​បន្ថែម ដោយ Ole និង​ក្រុម​ការងារ​របស់​គាត់​ពិត​ជា​ខិតខំ​ខ្លាំង​សម្រាប់​ជ័យជម្នះ​រយៈ​ពេល​យូរ ហើយ​លទ្ធផល​ដែល​បង្ហាញ​ចេញ​មក​ ២ រដូវ​កាល​មក​នេះ គឺ​យើង​ឃើញ​ថា​មាន​ការ​កើន​ឡើង ដោយ​យើង​ក៏​ទន្ទឹម​រង់ចាំ​មើល​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៅ​ឆ្នាំ​បន្ទាប់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT