• ព័រទុយហ្គាល់ ​យក​ឈ្នះ​ក្រុម​អ៊ីតាលី ១-០​ ​ទាំង​អត់​មាន Ronaldo

    ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី ​ក្នុង​លទ្ធផល ១-០ ​ពាន​រង្វាន់ UEFA Nation League ​នៅ​យប់មិញ​នេះ។

    Andre Silva ​ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម​ព័រទុយហ្គាល់ ​នៅ​យប់មិញ ​ស្រប​ពេល​ដែល​ក្រុម​មួយ​នេះ មិនមាន​វត្តមាន​របស់ Cristiano Ronaldo ​ឡើយ។ ​ដោយ​ឡែក​ក្រុម​អ៊ីតាលី​វិញ ​នៅ​តែ​មិន​ទាន់​រក​

    ឃើញ​ចំណុច​ខ្លាំង​របស់​ខ្លួន​ត្រលប់​មក​វិញ​ដដែល។ ​តួយ៉ាង​ដូចជា​យប់មិញ​នេះ ​ពួកគេ​ពិត​ជា​ពិបាក​ក្នុង​ការ​រុល​ចូល​តំបន់​គ្រោះ​ថ្នាក់​របស់​ព័រទុយហ្គាល់​ខ្លាំង​ណាស់។

    ៣​ពិន្ទុ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ព័រទុយហ្គាល់​ឡើង​ឈរ​កំពូល​តារាង​ពូល A ​នៃ​ពាន​រង្វាន់​ខាង​លើ​នេះ​

    ហើយ ខណៈ ដែល​អ៊ីតាលី​មាន​១​ពិន្ទុ ​ឆ្លង​កាត់​២​ប្រកួត ​ប៉ូឡូញ​មាន​១​ពិន្ទុ​ឆ្លង​កាត់​១​ប្រកួត។ និយាយ​ពី​

    ការ​អវត្តមាន​របស់ Ronaldo ​យប់មិញ គឺ​សាមី​ខ្លួន​ជា​អ្នក​សុំ​គ្រូ​បង្វឹក​សម្រាក​តែ​ម្ដង ព្រោះ​ចង់​មាន​

    ពេល​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​បន្តិច​ជាមួយ​ក្រុម Juventus ៕ប្រភពDailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT