ក្រុម Barcelona បានប្រកាសប្រកួតមិត្តភាពមួយជាមួយក្រុម Juventus នៅថ្ងៃទី៨ខែសីហាឆ្នាំ២០២១ខាងមុខនេះ នៅកីឡដ្ឋាន Camp Nou ។
ជំនួបនេះដែរ ត្រូវបានដាក់ឈ្មោះថា Joan Gamper Trophy ដែលក្រុម Barcelona អញ្ជើញក្រុម Juventus មកចូលរួមប្រកួត។ ដោយការប៉ះគ្នានេះ ក្រុមអ្នកមានបុណ្យនឹងបើកឱ្យអ្នកគាំទ្រប្រមាណ២០%នៃកីឡដ្ឋាន Camp Nou បានចូលទស្សនាផងដែរ។ ខណៈដែលគេរំពឹងថាការប្រកួតនោះ នឹងមានវត្តមាន Messi លេងឱ្យ Barcelona និង Ronaldo លេងឱ្យ Juventus ។
យ៉ាងណាមិញនៅពេលនេះ Barcelona ស្ថិតក្នុងដំណាក់កាលចរចាជាមួយ Messi នៅឡើយ មិនទាន់បានចុះកុងត្រាផ្លូវការនោះទេ។ ខណៈដែល Ronaldo វិញ រូបគេក៏មិនទាន់ច្បាស់ពីអនាគតនៅ Juventus ដូចគ្នា ក្រោយពីរដូវកាលមុនខកចិត្តទៅហើយនោះ៕ប្រភព Goal