ក្រុមបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការនាំយកខ្សែបម្រើប្រយុទ្ធ Jadon Sancho ពីក្រុម Dortmund ជាផ្លូវការហើយក្នុងតម្លៃខ្លួន៧៣លានផោន កុងត្រា៥ឆ្នាំ។
កីឡាករវ័យ២១ឆ្នាំរូបនេះ នឹងត្រូវពាក់អាវលេខ២៥ក្នុងក្រុម ខណៈដែលលេខ៧ដែលរូបគេពាក់នៅ Dortmund នោះមិនទទួលបាននៅ Man Utd ឡើយ។ ព្រោះអាវលេខ៧នោះ ខ្សែប្រយុទ្ធ Edinson Cavani កំពុងពាក់នៅឡើយ។ អាវលេខ២៥ ដែល Sancho នឹងពាក់នោះ ធ្លាប់ពាក់ដោយ Odion Ighalo, Antonio Valencia និង Nick Powell ជាដើម។
រំលឹកថាក្រុម Man Utd បានព្យាយាមទិញយក Sancho នេះជាច្រើនលើកតាំងពីរដូវកាលមុនមក ប៉ុន្តែតម្លៃខ្លួនគេខ្ពស់ពេកមិនអាចសម្រេចបាន។ រហូតដល់រដូវកាលនេះ Dortmund បានទម្លាក់តម្លៃខ្លួនច្រើន រហូតសល់ត្រឹម៧៣លានផោនទើបអាចផ្ទេរមកលេងនៅ Old Trafford បាន៕ប្រភព Dailymail